Tuesday, June 23, 2015

Call me bad girl




កីឡាអន្តរជាតិ



ក្រុមWorld Cup របស់​ស្រី្ដ​
ក្រុម​Cameroon​នឹង​ប្រឈម​មុខជា​មួយក្រុម​Ecuador នៅ​ថ្ងៃ​ច័ន្ទ​ដែលជា​ការប្រកួត​លើកដំបូង​ក្នុង​World Cup រវាង​ប្រទេស​ទាំងពីរ​នេះ​។​ Western New York Flash និង​ឆ្ពោះទៅមុខ​របស់​Ajara Nchout Nuoya ដែលជា​ផ្នែក​ចុងក្រោយ​មួយ​របស់​កីឡាករ​ពីរ​នាក់​ដែល​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​Cameroon​។​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​វា​នឹង​ក្លាយជា​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយ​រវាង​ប្រទេស​ទាំងពីរ របស់​ក្រុម​Cameroon​ហើយនឹង​ក្រុម Ecuador ដែល​ត្រូវបាន​លេង​នៅក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ ក្នុង​World Cup​នេះ​។​ ​ក្រុម​Cameroon​មាន​លក្ខ​ណះ​គ្រប់គ្រាន់​ក្នុងការ​ប្រកួត​នៅក្នុង​ប្រទេស​កាណាដា​ដែល​អាស្រ័យ​នៃ​ការបញ្ចប់​ការរត់​ឡើង​របស់​ពួកគេ​នៅក្រោយ​Nigerial នៅ​ឆ្នាំ​២០១៤​ក្នុងប្រទេស​អាហ្វ្រិក​ជើង​ឯក​របស់​ស្ដ្រី​។​ ​ការប្រកួត​នេះ​មានការ​ចាប់អារម្មណ៍​គួរអោយកត់សម្គាល់​រប​ស់​ក្រុម​Cameroon​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុងការ​ប្រកួត​ជម្រុះ​ចំនួន​ពីរ​របស់​ក្រុម​នេះ នៅពេលដែល​ពួកគេ​នឹង​លេង​ដើម្បី​ការពារ​តំណែង​ជើងឯក​ពី​ភព​លោក​នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃទី​១២ ខែមិថុនា មុនពេល​ឡើងទៅ​ប្រទេស​ហ្វី​ស​នៅ​ខែមិថុនា ថ្ងៃទី​១៦៕​


Manchester United គ្រោងនឹងផ្លាស់ប្តូរ  Benzema ពី Real MadridBenzema 

បន្ទាប់ពី​រដូវ​ការ​ទី ១ នៅ Barclays premier league របស់ លោក Louis van Gaal ត្រូវបាន​បញ្ចប់ ដែល​ជួយ​ឲ្យ​ក្រុម បិសាច​ក្រហម Manchester UTD ទទួលបាន​ចំណាត់ថ្នាក់ លេខ​៤ និង​មាន​កៅអី សម្រាប់​បន្ត​ទៅលេង​ក្នុង​វគ្គជ​ម្រុ​ស​ក្នុង UFA Champion League ក្នុង​រដូវ​ការ​ក្រោយនេះ គេ​ស​ង្គេ​ត​ឃើញ​មានការ​ធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​ជាច្រើន​។​ ​                                        ក្នុងនោះ​ផងដែរ Manchester United ក៏​កំពុងតែ​សម្លឹងមើល​ខ្សែប្រយុទ្ធ​ថ្មី បន្ទាប់ពី ការចាកចេញ​បន្ទាប់ពី​បញ្ចប់​ការខ្ចី​ជើង​របស់ Radamel Facao ពី Monaco ។ ទស្សនា​វ​ដ្តី របស់ The SUN មានការ​ជឿរ​ជាក់​ថា កីឡាករ​របស់​ក្លឹប​យក្ស Real Madrid , Karim Benzema  ដែលមាន​សញ្ចា​តិ​បារាំង គឺ នឹង​ជាប់​នៅក្នុង​ប​ញ្ចី ផ្លាស់ប្តូរ​កីឡាករ​របស់លោក Van Gaal ដែល​តម្លៃ​ត្រូវ​បានដាក់​ជាស្រេច​គឺ ៤០M អឺ​រូ​។​

កីឡាករ កីឡាករិនីចំនួន ១.២៥0នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ៖ កីឡាករ កីឡាការិនីខ្មែរ និងបរទេសសរុបចំនួន ១.២៥០នាក់ ជនបរទេស ចំនួន ៣០៧នាក់ បានចូលរួមប្រកួតកីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ដោយចេញដំណើរពីចំណុចអូរឈើទាល មុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន និងត្រឡប់មកដល់ចំណុចខាងលើវិញ ដែលជាចំណុចចំណាត់ថ្នាក់-នេះបើតាមការអះអាងរបស់ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ឈិន សេងនួន អភិបាលរងខេត្តព្រះសីហនុ  ។
 ឯកឧត្តម វ៉ាត ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៌ និងជាអគ្គលេខាធិការគណះកម្មកាជាតិអូឡាំពិកកម្ពុជា បានមានប្រសាសនថា នេះជាទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៤ នៅខេត្តព្រះសីហនុ ដែលមានកីឡាករ កីឡាការីនីចូលរួមរត់ប្រណាំងសរុបចំនួន ១.២៥០នាក់ ក្នុងនោះមានកីឡាករ កីឡាការីនីបរទេសចំនួន ២៥០នាក់ មកពី៣០ប្រទេស ។ ចែកចេញជា ៣ក្រុម គឺ រត់ចំងាយ ២១គីឡូម៉ែត្រ ជាកីឡាករពាក់កណ្តាលអាជីព រត់ចំងាយ១០គីឡូម៉ែត្រ មានកីឡាករចូលរួមរត់ប្រណាំងទូទៅ និងចំណែកចំងាយផ្លូវ៣គីឡូម៉ែត្រ មានកីឡាករជាសិស្ស និងរត់ជាលក្ខណគ្រួសារ ។ ការលេងកីឡានាំមកនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញាដល់មនុស្សគ្រប់រូប ដើម្បីបង្កើនសមត្ថភាព វិន័យសីលធម៌ ជាពិសេសយុវវ័យលេងកីឡាចាកផុតពីពេលទំនេ ដើរលេងផ្តេសផ្តាស សេពគ្រឿងញៀន បង្កជាបក្សពួក បង្កអស្ថេរភាពក្នុងសង្គម ។ តាមគណៈកម្មការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍លើកទី៤ សម្រាប់ខេត្តព្រះសីហនុ ដែលរៀបរត់ប្រណាំងជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករខ្មែរឈ្មោះ Ma Viro ពាក់លេខ ១០២៣ រត់ក្នុងថេរវេលា ១ម៉ោង ១៨នាទី និង ៥៦វិនាទី លេខ២ កីឡាករខ្មែរឈ្មោះ Phan sopheak  ពាក់លេខ១០៣៣ រត់ក្នុងថេរវេលា១ម៉ោង ៣០នាទី នឹង ៤៣វិនាទី និងលេខ៣ បានទៅកីឡាករជប៉ុនឈ្មោះ Hiroshi Ake ពាក់លេខ១០១៧ រត់ក្នុងថេរវេលា ១ម៉ោង ៣៧នាទី និង ២៩វិនាទី ។ 

វិញ្ញាសា ២១គីឡូម៉ែត្រ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីអូស្រ្តាលី Kylie Anne    ពាក់លេខ២០១៣  រត់ក្នុងថេរវេលា ១ម៉ោង ៤៧នាទី និង ៤៤វិនាទី លេខ២ បានទៅកីឡាការិនី  Loes Woodward ជនអង់គ្លេស ពាក់លេខ ២០១៥ រត់ក្នុងថេរវេលា ១ម៉ោង ៥២នាទី និង ៣៣នាទី និងលេខ៣ បានទៅលើកីឡាការិនី Ade Line ជនជាតិអង់គ្លេស ពាក់លេខ ២០០១ ក្នុងថេរវេលា ២ម៉ោង ០០នាទី និង ៤០វិនាទី ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករ Kiang Samorn  ជនជាតិកម្ពុជា ពាក់លេខ៣០២៩ រត់ក្នុងថេរវេលា ៣៩នាទី 18វិនាទី និង26 លេខ២ បានទៅកីឡាករ Kang Thoeurm ជនជាតិកម្ពុជា ពាក់លេខ៣០២៨ ក្នុងថេរវេលា ៤០នាទី ៥៧វិនាទី និង៨២ និងលេខ៣បានទៅកីឡាករ Chea Samphors  ជនជាតិកម្ពុជា ពាក់លេខ៣១៣៤ ក្នុងថេរវេលា ៤៣នាទី ១៤វិនាទី និង០៣ ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកនារី លេខ១ បានទៅកីឡាការិនី Heng Mangchu  ជនជាតិកម្ពុជា ពាក់លេខ ៤០១១ ប្រើថេរវេលា ៥០នាទី ០៨វិនាទី និង៨៩ លេខ២ បានទៅកីឡាករ Cherie Mcgong ជនជាតិអូស្រ្តាលី  ពាក់លេខ៤០០៧ ប្រើថេរវេលា ១ម៉ោង ០៤នាទី ០៣វិនាទី និងលេខ៣ កីឡាការិនី Rebecoa Derith ជនជាតិអង់គ្លេស ពាក់លេខ ៤០២៩ ប្រើថេរវេលា ១ម៉ោង ០៦នាទី និង ២០វិនាទី ។ ដោយឡែកការចូលរួមរត់ប្រណាំងចំងាយផ្លូវ ៣គីឡូម៉ែត្រ មិនបានទទួលមេដាយ និងជ័យលាភីនោះទេ គឺគ្រាន់តែជាការចូលរួមរត់ប្រណាំងជាលក្ខណះគ្រួសារពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ២០១៥តែប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៤ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ មានកីឡាករ កីឡាការីនីជាតិ និងអន្តរជាតិចូលរួមចំនួន ២០៨៥នាក់ ក្នុងនោះកីឡាករ កីឡាការីនីបរទេសចំនួន ៣០៧នាក់ .

Business Cambodia

អគារខុនដូ The Garden Residency គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨


ភ្នំពេញ៖ អគារខុនដូ The Garden Residency ដែលមានសួនច្បារលើអាកាសរហូតដល់ទៅ៣កន្លែងនោះ បាននិងកំពុងសាងសង់ ​ហើយគ្រោង​នឹងបញ្ជាប់​ការសាងសង់របស់ខ្លួននៅឆ្នាំ ២០១៨ខាងមុខនេះ។ ខុនដូនេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនអចលនទ្រព្យ​JS Land Limited ដែលមកពី​ប្រទេស​ម៉ាឡេស៊ី ហើយសាងសង់លើទំហំផ្ទៃដី ២៨​ ម ទៅ ៥៥ម២  ដែលមានបន្ទប់សរុបចំនួន ២១២ យូនីត អាងហែល​ទឹកចំនួន ២ រួមទាំងសួនច្បារលើអាកាស ២ និងសួនច្បារលើដំបូលចំនួន១ ដែលមាន​ទីតាំងស្ថិតនៅ ខណ្ឌសែនសុខ​ ។
ជុំវិញនិន្នការរស់នៅកាន់តែស៊ីវិល័យក្នុងយុគ្គសម័យសតវត្សរ៍ទី ២១ នេះ The Garden Residency គឺជាអគារមួយ ដែលមានគំនិត និងការរចនា សមសម្របជាមួយបរិស្ថាននៃការរស់នៅ។ ការស្នាក់​នៅ​ក្នុងអគារ The Garden Residency គឺជាការរស់នៅ​មួយបែបដែល​បញ្ចូលជា​មួយ​បរិយាកាស និងទេស​ភាពបៃតង ទីធ្លាទូលាយ មានលក្ខណៈទាន់សម័យ។
តាមប្រសាសន៍របស់លោក ណារ៉ូ បុគ្គលិកផ្នែកទីផ្សារ​ នៃក្រុមហ៊ុនអចលនទ្រព្យJS Land Limited បានឲ្យពាណិជ្ជកម្ម កម្ពុជាដឹងថា ខុនដូនេះបានសហការជាមួយនឹងធនាគារ May Bank Plc ដើម្បីផ្តល់ភាពងាយស្រួល ដោយអតិថិជន​គ្រាន់តែបង់ ៣០ ភាគរយ ដើម្បីទទួលបានខុនដូ ១យូនីត (Unit) និង ៧០ ភាគរយ​ទៀតអតិថិជនមានឱកាសបង់រំលស់រហូតដល់ទៅ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ ៩ភាគរយក្នុង ១ឆ្នាំ។
The Garden Residency ផ្តល់ជូនអតិថិជន នូវការសម្រាកលំហែកាយ​ជាមួយនឹង​ភាព​ស្ងប់​ស្ងាត់​ដែលធ្វើឲ្យ​រាងកាយ និងចិត្តគំនិតរបស់អ្នកស្នាក់នៅកាន់ស្រស់ស្រាយជាមួយខុនដូ TheGarden Residency ។

ចំនួនអ្នកប្រើប្រាស់ Facebook សម្រាប់អាជីវកម្ម កើនដល់ ៤០លាននាក់


បច្ចុប្បន្នមានចំនួនមនុស្សប្រមាណជា ៤០លាននាក់ បានប្រើប្រាស់បណ្ដាញ ទំនាក់ទំនង សង្គម Facebook ដើម្បីប្រកបអាជីវកម្ម និងមុខជំនួញធុរកិច្ចផ្សេងៗ ខណៈដែលចំនួន គណនី Facebook បានកើនឡើងដល់ ១,៤ ពាន់លាននាក់ នៅទូទាំងពិភពលោក។​ នេះបើយោង តាមសម្ដី អ្នកស្រី Sheryl  Sandberg ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន នៅក្រុមហ៊ុន Facebook ។
អ្នកស្រីបានបន្តទៀតថា ក្នុងរយៈពេល ១១ ឆ្នាំមកនេះ Facebook បានជួយមនុស្ស​ទូទាំង​ពិភពលោក ក្នុងការពង្រីកបណ្ដាញទំនាក់ទំនង របស់ពួកគេ ហើយ ក្នុងនោះក៏មាន​អ្នកប្រើប្រាស់ Facebook ដើម្បីប្រកបមុខជំនួញ និងអាជីវកម្មផ្សេងៗ ដោយបានកើនឡើង​គួរឲ្យកត់សម្គាល់ ពោលគឺ ៤០លាននាក់ មកទល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ អ្នកប្រើប្រាស់ Facebook​ ក្នុងរង្វង់ ២លាននាក់បានយកបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ទៅផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ពួកគេ។
Facebook បានចាប់ផ្ដើមបង្កើតឡើង នៅថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ២០០៤ មានអាយុកាល ១១ឆ្នាំ​ហើយ ដែលត្រូវបានបង្កើតដោយ លោក Mark Zuckerberg រួមជាមួយនឹងសហស្ថាបនិក ៤រូ​ប​ផ្សេង​ទៀត។ ដំបូងឡើយ Facebook បង្កើតឡើងសម្រាប់តែសិស្សមកពីសកលវិទ្យាល័យ Harvard ប្រើប្រាស់តែប៉ុណ្ណោះ តែបន្ទាប់មកត្រូវបាន​អនុញ្ញាតឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ និងបានទទួល ប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។​​រហូតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ បានចុះឈ្មោះបង្កើតគណនី​Facebook ។
ទីស្នាក់ការធំរបស់ Facebook ស្ថិតនៅ រដ្ឋ California សហរដ្ឋអាមេរិក និងមានបុគ្គលិកចំនួន ៨,៣៤៧នាក់ ដោយមានប្រាក់ចំណូលសុទ្ធ ២,៩២៥ ពាន់លានដុល្លារ (ឆ្នាំ ២០១៤) និងទ្រព្យសម្បត្តិ​សរុប៤០,១៨​ ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Mark Zuckerberg​ក្លាយជាមហាសេដ្ឋីវ័យក្មេងឈរលខរៀងទី ១៧ របស់ទស្សនាវដ្តី Forbes ក្នុងចំណោម​មហាសេដ្ឋីឯទៀត នៅទូទាំងពិភពលោក។
សូមជម្រាបផងដែរថា នៅឆ្នាំ ២០១៤ មានចំនួនមនុស្សប្រើប្រាស់ Facebook ប្រមាណ១,៣៩​ពាន់លាននាក់ និងបានតភ្ជាប់ ពីបណ្ដាញមួយទៅបណ្ដាញមួយទៀតជារៀងរាល់ខែ ហើយក្នុង​នោះ​ក៏មាន បណ្តាញដែលជាកម្មសិទ្ធរបស់ Facebook ផ្សេងទៀតដូចជា៖ WhatsApp (៧០០ លាននាក់) Messenger (៥០០ លាននាក់) និង​ Instagram (៣០០​ លាននាក់) ផងដែរ៕

Jack Ma៖ សង្រ្គាមលោក កំពុងចាប់ផ្ដើម រវាងមនុស្ស និងធម្មជាតិ

អាមេរិច៖មហាសេដ្ឋីវ័យពាក់កណ្ដាល ១០០ មានសញ្ជាតិចិន លោក Jack Ma បានបង្ហើបអំពីសង្គ្រាមពីភពលោក ដែលអាចនឹងផ្ទុះឡើងជាលើកទី៣ ប៉ុន្តែវាមិនមែនសង្គ្រាមរវាងមនុស្ស និងមនុស្សទេ តែវាជាសង្គ្រាមរវាងមនុស្ស និងធម្មជាតិទៅវិញ។
លោក Jack Ma ស្ថានិកក្រុមហ៊ុន Alibaba ​បានពោលដូចនេះ ខណៈរូបលោកបានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកា ក្លឹបសេដ្ឋកិច្ច នៅទីក្រុងញ៉ូវយក។ លោក Jack Ma បានលើកឡើងថា សង្គ្រាម​លោក​លើក​ទី​៣នេះ មិនមែនជាសង្គ្រាមរវាងប្រទេសចិន និងអាមេរិកនោះទេ តែវាគឺជាសង្គ្រាមរវាងមនុស្ស និងជម្ងឺរាត្បាតមួយដ៏កាចសាហាវ ដែលបាននឹងកំពុងតែចាប់ផ្ដើម និងរីកសុះសាយតាមរយៈមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមិនដឹងខ្លួន។
ប្រភេទជម្ងឺនេះគឺមានសមត្ថភាពខ្ពស់ ដែលវាងាយឆ្លងតាមរយៈការដកដង្ហើម ហើយវាបាននឹងកំពុងតែឆ្ពោះទៅបំផ្លាញ សុខភាពអ្នកដែលមានជីវភាពក្រីក្រ ហើយមិនយូរប៉ុន្មានទេវានឹង រីករាលដាលដល់មនុស្សទូទាំងពិភពលោកនេះផងដែរ មិនតែប៉ុណ្ណោះជម្ងឺនេះ គ្មានថ្នាំណាអាចព្យាបាលបាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កាល​ពីថ្ងៃ​អាទិត្យម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េ​ខាង​ត្បូង បាន​រាយការណ៍ ​ថា ករណី​ថ្មី ទាំង៧​ ​នៃ​វីរុស MERS បានកំពុងរាតត្បាត​ នឹងបាន​សម្លាប់​មនុស្សចំនួន​១៤​នាក់មកទល់ពេលនេះ ខណៈដែលពលរដ្ឋ​ម្នាក់​ត្រូវ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​ស្លូវ៉ាគី បន្ទាប់ពី​ត្រូវគេ​សង្ស័យថានៅ​ទីនោះមាន​ផ្ទុកមេរោគ​នេះ ​។​
​ក្រសួង​សុខា​ភិបាលកូរ៉េ​ខាង​ត្បូង ​បាន​និយាយ​ថា ករណី​ថ្មី​ទាំង៧ នោះ​បានធ្វើ​ឲ្យ​ចំនួន​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិម​បូព៌ា​នៅ​កូរ៉េ​ខាង​ត្បូង កើនដល់​ចំនួន​ ១៤៥ ​នាក់​៕

Monday, June 22, 2015

[គន្លឹះខ្លី] វិធី Block Contact កុំឲ្យ​នរណាម្នាក់រំខាន ក្នុង iPhone

គន្លឹះនេះប្រហែលជា​ត្រូវចិត្ត​មនុស្សស្រី​ភាគច្រើន ដែល​កំពុងចង់ Block Contact ណាមួយ កុំឲ្យ​មករំខាន​លោកអ្នក ដូចជាតេ ឬផ្ញើសារជាញឹកញាប់ និងមូលហេតុ​ផ្សេងទៀត ដែលធ្វើឲ្យ​លោកអ្នក​ធុញថប់ ។ លោកអ្នក​មិនត្រូវការ​ដំឡើង​កម្មវិធី ឬ Tweak ជំនួយឡើយ វាមិនផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​លោកអ្នក​នោះទេ ព្រោះថា​មុខងារនេះ មានស្រាប់​នៅក្នុង ឧបករណ៍ iOS ។
block-contacts-calling-iphone
ចំណាំ៖ ប្រសិន​បើ​លោកអ្នក​គ្រាន់តែចង់ស្ងាត់មួយភ្លែត នេះមិនមែនជាវិធីត្រឹមត្រូវទេ លោកអ្នក​គួរប្រើ Do Not Disturb ដែលអាចកំណត់ម៉ោង និង Contact ណាមួយ​ដែល​លោកអ្នក​អនុញ្ញាត​ឲ្យ​តេចូល ដោយ​ចូលទៅកាន់ Settings => Do Not Disturb ។

របៀបបង្ខាំង (Block) Contact

ដើម្បីអាចបង្ខាំង Contact ណាមួយ​កុំឲ្យរំខាន​លោកអ្នក នៅក្នុង iOS វាមានវិធីមួយចំនួន​ដែល​អ្នក​អាចធ្វើតាម តែសំបុកអាយធីសូមណែនាំវិធី​ងាយ​ខាងក្រោមនេះ ដើម្បីលោកអ្នកងាយក្នុងការ​អនុវត្តន៍តាម៖
  1. សូម​បើក​កម្មវិធី Phone ដែលប្រើសម្រាប់តេ​ចេញ ហើយ Tap ទៅលើ “Recents” ដែលជាលេខទូរស័ព្ទ​ដែល​បាន​ទាក់ទង​ថ្មីៗ
  2. ជ្រើសរើស Contact ណាមួយ ដែល​លោកអ្នកចង់បង្ខាំង ហើយ Tap លើប៊ូតុងព័ត៌មាន សញ្ញា (i)
  3. បន្ទាប់មក​សូម Scroll ចុះក្រោម លោកអ្នក​នឹងឃើញ “Block this caller” នៅផ្នែកខាងក្រោម​បង្អស់
  4. សូម Tap លើ “Block this Caller” ហើយជ្រើសរើស​យក  “Block Contact” ដើម្បីបញ្ជាក់ ។
block-contact-calls-messages-iphone
បន្ទាប់ពី​លោកអ្នក​បាន​អនុវត្តន៍​ចប់សព្វគ្រប់ហើយ នោះ Contact ដែលមានលេខទូរស័ព្ទ, សារអេឡិចត្រូនិច, ការផ្ញើសារ, iMessage, FaceTime និងសូម្បីតែ Apple ID (បើមាន) នឹងត្រូវបានបង្ខាំង​ជារៀងរហូត ។ មួយវិញទៀត ម្ចាស់ Contact ដែលត្រូវបានបង្ខាំង​ដោយ​លោកអ្នក នឹងមិនទទួលបាន​ព័ត៌មាន​នៃការបញ្ជាក់ណាមួយឡើយ មានន័យថាពួកគេ​នឹង​មិនដឹងថា​លោកអ្នក​បានបង្ខាំង​ពួកគេឡើយ ។
វាជាជម្រើសដ៏ប្រសើរមួយ ជំនួសឲ្យ​ការប្តូរលេខទូរស័ព្ទ (ប្តូរ SIM-Card) ឬបង្កើត Apple ID ថ្មី (ប្រើក្នុង FaceTime) ។ ជួនកាល​លេខ​របស់​លោកអ្នក​ត្រូវបានគេប្រើប្រាស់​ពីមុន ដោយជាប់ជាមួយ Contact ដែលមិនទាក់ទង​នឹងលោកអ្នក ឬជាក្រុមផ្សព្វផ្សាយតែងតេ​មករំខាន ឬផ្ញើសារ​ជាញឹកញាប់ ។
សម្រាប់លោកអ្នក​ដែលប្រើ iOS 7 ឡើងទៅនឹងអាចប្រើប្រាស់មុខងារ​មានស្រាប់នៅក្នុង iPhone លោកអ្នក ។
បន្ថែមលើនេះទៀត សូមលោកអ្នក​ចំណាំថា Contact ដែលបានបង្ខាំង នឹងត្រូវបង្ខាំងដូចគ្នា​នៅក្នុងឧបករណ៍​ដទៃទៀតរបស់លោកអ្នក ។ ឧទាហរណ៍៖ បើ​លោកអ្នក​ប្រើ Apple ID តែមួយជាមួយនឹង iPhone ឬ iPad ឬ MacBook នោះវានឹងបង្ខាំង Contact នោះទាំងអស់តែម្តង ។
block-contact-iphone


វិធីនេះមិនប្រើជាមួយសមាជិក​គ្រួសារ សាច់ញាតិ ឬមិត្តភក្តិ​ដែល​រាប់អានគ្នាជិតស្និទ្ធឡើយ វានឹងធ្វើឲ្យ​លោកអ្នក​កាន់តែមានបញ្ហា បើលោកអ្នកគិតតែពីបង្ខាំង​ពួកគេ ពេលខឹងម្តងៗ! កុំភ្លេចអានសារ​ព្រមាន មុនពេល​អ្នកសម្រេចចិត្តបង្ខាំង​នរណាម្នាក់ ៕​

របៀប​​កម្ចាត់​​មេរោគ (Virus) ចេញពី USB Flash ​កុំ​ឱ្យ​ឆ្លង​ចូល​កុំព្យូទ័រ​​ដោយ​មិន​ប្រើ​កម្មវិធី


របៀប​កម្ចាត់​មេរោគ​ចេញ​ពី Flash មិន​បាច់​ប្រើ​កម្មវិធី​ជំនួយប្រភព៖​ rumorscity, supprimer-virus


និយម​ន័យ​នៃ​មេរោគ​កុំព្យូទ័រ (Computer Virus) គឺ​ជា​កម្មវិធី​តូចៗ​មាន​ឥទ្ធិពល​លើ​ដំណើរការ និង​មុខងារ​ផ្សេងៗ​របស់​កុំព្យូទ័រ ភាគច្រើន​គឺ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ដំណើរការ​យឺត ខូច​ខាត​ដល់​ឯកសារ និង​ខូច​កម្មវិធី​មិន​អាច​ដំណើរការ​បាន​ក៏​មាន។ សព្វថ្ងៃ​ Virus អាច​ចម្លង​ខ្លួន​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយ​ទៀត​បាន​យ៉ាង​រហ័ស ហើយ​ការ​ចម្លង​ភាគច្រើន​គឺ​ប្រព្រឹត្ត​ទៅ​តាម USB Flash តែ​ម្ដង។

លោក​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ​ភាគច្រើន ប្រហែល​ជា​បាន​ដឹង​មក​ហើយ​អំពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី virus នោះ។ ប្រភេទ​មេរោគ (virus) ខ្លះ ក្រោយពី​ឆ្លង​ចូល​​កុំព្យូទ័រ នោះ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ មុខងារ​ផ្សេងៗ​របស់​កុំព្យូទ័រ ឬ​ធ្វើឲ្យ​ខូច​ឯកសារ ខូច​កម្មវិធី ឬ​អាច​ខូច​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​មូល​ទៀត​ផង។


កន្លែង​ដដែល​មេរោគ​ចរាចរ​ចម្លង​ខ្លួន​មមាញឹក​ខ្លាំង​ជាងគេ ឃើញ​ច្រើន​តែ​នៅ​តាម​បណ្ដា​ហាង ឬ​កន្លែង​ហ្វូតូ​កូពី​ក្រដាស​មួយ​ចំនួន និង​ហាង​អ៊ីនធឺណិត​តែម្ដង។ ដូច្នេះ​តើ​មាន​វិធី​យ៉ាង​ណា ទើប​ការពារ​មិន​ឱ្យ​មេរោគ (virus) លើ USB Flash ឆ្លង​ចូល​កុំព្យូទ័រ​ផ្ទាល់ខ្លួន (PC) របស់​អ្នក? ខាង​ក្រោម​នេះ​គឺ​ជា​របៀប​លុប​មេរោគ​ទាំង​នោះ​ចេញ​ពី USB Flash ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ Antivirus ឡើយ។

១) បើក Command Prompt ដែល​មាន​ស្រាប់​នៅ​លើ Windows ដោយ​ចុច​លើ​ប៊ូតុង Start រួច​វាយ​អក្សរ ‘cmd’ រួច​ចុច​ស្ដាំ mouse រើស​យក Run as administrator (អនុវត្ដ​បាន​ទាំង​នៅ​លើ Windows 7 និង Windows 8/8.1)

1

២) អ្នក​ត្រូវ​ដឹង​នូវ​អក្សរ​តំណាង drive របស់​អ្នក​ដូច​ជា៖
C:
J:
F:
D:
E:

2

ឧទាហរណ៍​អក្សរ​តំណាង drive របស់ USB flash គឺ D: ដូច្នេះ​អ្នក​ត្រូវ​សរសេរ D: នៅ​ក្នុង​ផ្ទាំង Command Prompt

៣) បន្ទាប់​មក​សរសេរ attrib -s -h *.* /s /d រួច​ចុច Enter

3

៤) រួច​ហើយ​សរសេរ dir។ ‘dir’ គឺ​ជា​ពាក្យ​បញ្ជា​ដើម្បី​ឱ្យ drive បង្ហាញ​នូវ​ទិន្នន័យ (file + folder …) នៅ​លើ Drive

4

៥) ក្រោយពី​អ្នក​បាន​វាយ​ពាក្យ​បញ្ជា​ខាង​លើ​រួច នោះ​ផ្ទាំង command prompt នឹង​បង្ហាញ​នូវ​បញ្ជី​ឯកសារ​ទាំងឡាយ​ដែល​មាន​នៅ​លើ USB Flash។ ត្រង់​នេះ សូម​រកមើល​ឈ្មោះ​ប្រភេទ​ឯកសារ​មាន​កន្ទុយ (extension) ជា ” .exe ” ណា​ដែល​ចម្លែក អ្នក​មិន​ស្គាល់ ឬ​មិន​ធ្លាប់​ដែល copy ចូល​នោះ ដើម្បី​ប្ដូរ​ឈ្មោះ​ចេញ។ ឧទាហរណ៍​អ្នក​ស្វែងរក​ឯកសារ​ចម្លែក​នោះ​មាន​ឈ្មោះ folder.exe ដូច្នេះ​សូម​ប្ដូរ​ឈ្មោះ​ទៅ​ជា​ឈ្មោះ​ផ្សេង​វិញ​ថា newfile ជា​ឧទាហរណ៍។

5



ការ​ប្រើប្រាស់​ពាក្យ​បញ្ជា​សម្រាប់​ប្ដូរ​ឈ្មោះ​លើ command prompt គឺ rename folder.exe newfile

 (ចំណាំ៖ ក្រោយ​ពេល​ប្ដូរ លោក​អ្នក​មិន​ចាំបាច់​បន្ថែម​កន្ទុយ (extension) ‘.exe ‘ ឡើយ ហើយ​ត្រូវ​ស្វែងរក​ឯកសារ​ទាំងឡាយ​មិន​ខ្វល់​ថា​ជា file ឬ folder ទេ​ឱ្យ​តែ​មាន​ឈ្មោះ​ចម្លែក ហើយ​មាន​កន្ទុយ extension ជា *.exe លោក​អ្នក​អាច​ធ្វើការ​ប្ដូរ​ឈ្មោះ​ថ្មី ហើយ​មិន​ចាំបាច់​សរសេរ​ដាក់​កន្ទុយ *.exe នោះ​ទេ)

៦) ដោយ​ការ​ធ្វើ​តាម​ជំហាន​ខាង​លើ នោះ​អ្នក​នឹង​មិន​ខ្លាច​ឆ្លង​មេរោគ​ពី USB Flash ទៀត​ឡើយ ទោះបី​កុំព្យូទ័រ​របស់​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ (Antivirus) ក៏​ដោយ។ ក្រោយ​មក សូម​ចូល​ទៅ my computer រួច​បើក​ចូល Drive ដែល​ជា​ទីតាំង USB Flash នោះ ប៉ុន្តែ​យល់​ល្អ​អ្នក​គួរ​តែ​បើក​តាម​ផ្ទាំង​ខាង​ឆ្វេង​ក្នុង​ទម្រង់ Windows Explorer ល្អ​ជាង​ការ​ចុច double click នៅ​លើ​ឈ្មោះ drive ​ផ្ទាល់ ដើម្បី​កាន់តែ​សុវត្ថិភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត ជៀសវាង​ប៉ះ​ចំ​មេរោគ​នាំឲ្យ virus ដំណើរការ​ឆ្លង​ចូល​កុំព្យូទ័រ

6

7

8

៧) នៅ​ជំហាន​ទី៥ ខាង​លើ ប្រសិន​អ្នក​ប្រាកដ​ថា​ឯកសារ​ទាំង​នោះ​គឺជា​មេរោគ នោះ​អ្នក​ក៏​អាច​ប្រើ​ពាក្យ​បញ្ជា​លុប​តែ​ម្ដង​ក៏​បាន។ ដើម្បី​លុប​សូម​សរសេរ del [filename]។ ឧទាហរណ៍៖ del virus.exe

បញ្ជាក់៖ ជំហាន​ខាង​លើ​ក្រៅ​ពី​អាច​អនុវត្ត​បាន​ជាមួយ USB Flash តែ​ក៏​អាច​ប្រើ​ជាមួយ Memory Card និង External HardDisk បាន​ផង​ដែរ៕

ដើម្បី​កាន់តែ​ច្បាស់​ថែមទៀត​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖



សុខភាពបុរស

បុរស​គួរ​ធ្វើយ៉ាងណា ដើម្បី​ឱ្យមាន​សុខភាព​ល្អ​?

​បុរស កំពុងស្ថិត​នៅ​ក្នុង ការគំរាមកំហែង​សុខភាព​ដ៏​ធ្ងន់ធ្ងរ នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC)​។
​ការផ្លាស់ប្តូរ របៀបរបប​រស់នៅ​មួយចំនួន អាច​កាត់បន្ថយ​ការ​ប្រឈម​ទាំងនេះ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។
​អ្នក​ត្រូវ ៖
•​    ​មិន​ត្រូវ​ជក់បារី ឬ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ផ្សេងទៀត ៖ វា​ជា​ការសំខាន់​ផងដែរ ក្នុង​ការជៀសវាង​ការប៉ះពាល់ ទៅ​នឹង​ផ្សែង​បារី ការបំពុល​ខ្យល់ និង​ការប៉ះពាល់​សារធាតុ​គីមី​មួយ​ចំនួន​។​
•​    ​ការ​ទទួលទាន​អាហារ ដែល​មាន​សុខភាព​ល្អ ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ និង​ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់ ដូចជា ត្រី​។ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​សូ​ដ្យូ​ម ត្រូវ​ស្ថិត​ក្នុង​ដែន​កំណត់​ណាមួយ ហើយ​ត្រូវ​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​។​
•​    ​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​ទម្លាប់​ប្រចាំថ្ងៃ ៖ អាច​ជួយ​អ្នក​គ្រប់គ្រង​ទម្ងន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។
•​    ​កំណត់​ការសេព​គ្រឿង​ស្រវឹង ៖ ប្រសិនបើ​អ្នក​ផឹកស្រា ត្រូវ​ផឹក​ក្នុង​កម្រិត​មធ្យម​។ ចំពោះ​បុរស​ដែល​មាន​អាយុ​តិចជាង ៦៥ ឆ្នាំ ត្រូវ​ផឹក​ត្រឹមតែ ២ ដង​ក្នុង​មួយថ្ងៃ ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើនជាង ៦៥ ឆ្នាំ​ត្រូវ​ផឹក​មួយដង​ក្នុង​មួយថ្ងៃ ព្រោះ​អាច​ប្រឈម​នឹង​ហានិភ័យ នៃ​ជំងឺមហារីក ដូចជា មហារីក​ថ្លើម​ជាដើម​។ ការសេព​គ្រឿង​ស្រវឹង​ច្រើនពេក ក៏​អាច​ធ្វើឱ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​ផងដែរ​។​
•​    ​ការគ្រប់គ្រង​ភាព​តានតឹង ៖ អ្នក​ត្រូវ​មាន​វិធានការ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ឬ​រៀន​ដើម្បី​ដោះស្រាយ ជាមួយ​នឹង​ភាព​តានតឹង​ទាំងនោះ​៕

ការរីក​សរសៃ​វ៉ែន ក្នុង​ពងស្វាស គួរ​ព្យាបាល​បែបណា​?

​ការព្យាបាល​ការរីក​ធំ របស់​សរសៃ​វ៉ែន​ក្នុង​ពងស្វាស ប្រហែល​មិនមែន​ជា​រឿង​សំខាន់​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​ជំងឺ​នេះ បង្ក​ការឈឺចាប់ ស្វិត​ពងស្វាស ឬ​ធ្វើឱ្យ​អត់​កូន អ្នក​ប្រហែល​ជា​ដល់ពេល ត្រូវ​ព្យាបាល​ហើយ​។
​គោលបំណង​នៃ​ការវះកាត់ គឺ​ដោះស្រាយ​បញ្ហា​សរសៃ​វ៉ែន ដែល​កំពុង​តែ​ស្ទះ ដើម្បី​ឱ្យ​លំហូរ​ឈាម​ហូរ​ដូច​ធម្មតា​វិញ​។ ករណី​បុរស​មិន​អាច​មាន​កូន​បាន ការព្យាបាល​នឹង​ពង្រឹង ឬ​ព្យាបាល​អា​ការៈនេះ ឬ​ពង្រឹង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​បាន បើសិនជា​មាន​ការព្យាបាល ដោយ​ចាក់​បញ្ចូល​មេ​ជីវិត​ឈ្មោល​។
​ជាធម្មតា ជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ពងស្វាស នឹង​វិវត្តដ​ល់វ័យ​ជំទង់ ហើយ​ទំនងជា​ប៉ះពាល់ ដល់​ការផលិត​មេ​ជីវិត​ឈ្មោល កាន់តែ​ខ្លាំង​ទៀត​។ ថ្វីបើ​មាន​ការថយចុះ គុណភាព​របស់​មេ​ជីវិត​ឈ្មោល​ក៏ពិតមែន តែ​បុរស​ដែល​មាន​ជំងឺ​នេះ ច្រើន​តែ​នៅ​បន្ត​អាច​ទទួលបាន​មេ​ជីវិត​ឈ្មោល ប្រកបដោយ​គុណភាព ដើម្បី​អាច​មាន​កូន នៅ​លើក​ក្រោយ​បាន​ដដែល​។
​ហេតុផល​ដ៏​ច្បាស់លាស់ ដើម្បី​ព្យាបាល​អាការៈ រីក​សរសៃឈាម​វ៉ែន​ក្នុង​ពងស្វាស នៅ​វ័យ​ជំទង់​នោះ​មានដូចជា ពងស្វាស​កំពុងតែ​វិវត្ត ទៅរក​ភាពស្វិត ឈឺ ឬ​ពិនិត្យ​ទឹកកាម​ទៅ ឃើញ​ខុសធម្មតា​។ ទោះបីជា​ការព្យាបាល ជាទូទៅ នឹង​ពង្រឹង​ដល់​លក្ខណៈ របស់​មេ​ជីវិត​ឈ្មោល​ក៏ដោយ ក៏​វា​មិន​ច្បាស់​ដែរ​ថា ពេល​មិន​ព្យាបាល​ជំងឺ​នេះ វា​នឹង​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ទៅលើ​គុណភាព​មេ​ជីវិត​ឈ្មោល ឬ​អត់​នោះទេ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្យាបាល​ជំងឺ​រីក​សរសៃឈាម​វ៉ែន​ក្នុង​ពងស្វាស នៅតែមាន​ផលវិបាក​របស់​អញ្ជឹង ដូចជា ៖
•​    ​ដក​ទឹក​ក្នុង​ថង់​ពងស្វាស​
•​    ​កើត​ជំងឺ​រីក​សរសៃឈាម​វ៉ែន​ឡើងវិញ​ម្តងទៀត​
•​    ​ស្វិត​ពងស្វាស​
•​    ​មាន​ការបង្ក​រោគ​
•​    ​ខូច​សរសៃឈាម​អាកទែ​។​
​វិធីសាស្ត្រ ក្នុង​ការព្យាបាល មានដូចជា ៖
•​    ​ការ​វះ​បើក​ស្បែក​ដោយផ្ទាល់​
•​    ​វះកាត់​ដោយ​ប្រើ​បំពង់​ឆ្លុះ​
•​    ​Percutaneous Embolization
•​    ​Varicocele Treatment៕

អាហារ​សំបូរ​ជាតិ​ខ្លាញ់ ជា​សត្រូវ​នៃ ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​

​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ថា អ្នក​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ដែល​មាន​សុខភាព​មិនល្អ ហើយ​ទទួលទាន​អាហារ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ នឹង​មាន​ហានិភ័យ​ខ្ពស់ នៃ​ការស្លាប់​ពី​ជំងឺ​នេះ​។​
​វេជ្ជបណ្ឌិត ជូ​ច ឆា​វ៉ា​រ៉ូ (Jorge Chavarro) បាន​និយាយថា មាន​ការបង្ហាញ​តិចតួច ពី​ការណែនាំ​បុរស ដែល​រស់នៅ​ជាមួយ​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តថាតើ ពួកគេ​អាច​មាន​ការប្រែប្រួល​របៀប​រស់​យ៉ាង​ណា ដើម្បី​ផ្តល់​ភាពប្រសើរឡើង ដល់​ការរស់នៅ​។ លទ្ធផល​របស់​យើង​បានបង្ហាញ​ថា អាហារ​ដែល​នាំឱ្យ​មាន​សុខភាព​ល្អ​ដល់​បេះដូង អាច​ផ្តល់​ប្រយោជន៍​ដល់​បុរស​ទាំង​នេះ ដោយ​បន្ថយ​ឱកាស​នៃ​ការស្លាប់ ពី​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។​
​ការស្រាវជ្រាវ បាន​មើល​ទៅលើ​គ្រូពេទ្យ ជិត​មួយ​ពាន់​នាក់ ដែល​បាន​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត និង​ត្រូវ​បាន​តាមដាន អស់​រយៈពេល​ជា​មធ្យម ១៤ ឆ្នាំ ក្រោយពី​ធ្វើ​រោគ​វិនិច្ឆ័យ​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​វាយតម្លៃ​លើ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​បុរស ដើម្បី​មើល​ថា​តើ​ពួកគេ បាន​ញ៉ាំ​ចំណីអាហារ ដែល​មិន​ផ្តល់​សុខភាព​ល្អ ឬ​ញ៉ាំ​អាហារ​ដែល​ល្អ ដូច​ជា​ផ្លែ​ឈើ និង​បន្លែ​ជាដើម​។​
​ខណៈ​ដែល​ការស្រាវជ្រាវ មិន​អាច​បង្ហាញ​ពី​ហេតុ និង​ផល​បាន អ្នកស្រាវជ្រាវ​បាន​រកឃើញថា  បុរស​ដែល​មាន​ពិន្ទុ​ខ្ពស់បំផុត ចំពោះ​ទម្លាប់​នៃ​ការ​ញ៉ាំ ហាក់ដូចជា​មាន ២,៥ ដង ក្នុង​ការស្លាប់ ដោយសារ​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត និង ៦៧ ភាគរយ ហាក់ដូចជា​ស្លាប់ ដោយសារតែ​មូលហេតុ​ដទៃ ធៀប​ទៅនឹង​អ្នក ដែល​មាន​ពិន្ទុ​ទាប​បំផុត​។​
​ផ្ទុយ​មកវិញ បុរស​ដែល​មាន​ពិន្ទុ​ខ្ពស់បំផុត ចំពោះ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ មាន ៣៦ ភាគរយ​ហាក់ដូចជា​មិន​ស្លាប់ ពី​មូលហេតុ​នានា បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ពិន្ទុ​ទាប់​។​
​អ្នកស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា បុរស​ភាគច្រើន​នៅ​ក្នុង​ការស្រាវជ្រាវ គឺជា​ជនជាតិ​ស្បែក​ស ដូចនេះ លទ្ធផល​អាច​ប្រែប្រួល ចំពោះ​ការស្រាវជ្រាវ ដែល​ពាក់ព័ន្ធ​ទៅនឹង​ជាតិ​សាសន៍​។​
​វេជ្ជបណ្ឌិត មី​ឆែ​ល ស្វា​ត (Michael Schwartz) បាន​និយាយថា អាហារ​សំបូរ​ទៅ​ដោយ​ខ្លាញ់​សត្វ និង​មិនសូវមាន​ជាតិ​សរសៃ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​មេ​តា​ប៉ូលីស ដែល​រួម​មាន​ការ​ធាត់​នៅ​នឹង​ក្បាលពោះ កើនឡើង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ឡើង​សម្ពាធ​ឈាម​។​
​គាត់​បាន​និយាយថា វា​ត្រូវ​បាន​គេ​ដឹង​ដែលថា ប្រភេទ​នៃ​ចំណីអាហារ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ការ​គាំងបេះដូង ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មហារីក​នានា​។​
​វេជ្ជបណ្ឌិត Schwartz បាន​និយាយថា ការស្រាវជ្រាវ​នេះ ផ្តល់​នូវ​ភស្តុតាង​ដែល​ពួក​យើង​បាន​ប្រាប់ ដល់​អ្នក​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ឬ​អ្នក​ដែល​ចាប់អារម្មណ៍ ក្នុង​ការការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​នោះ​។
​គាត់​បាន​បន្ថែមថា ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​ការការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ក៏​អាច​ដើរ​តូ​សំខាន់​ផង​ដែរ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​កាសែត Cancer Prevention Research៕

ការរីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស គួរ​ថែទាំ​ខ្លួន​ដូច​ម្តេចទៅ​?

​ការរីក​សរសៃឈា ម​ក្នុង​ថង់​ពងស្វាស គឺជា​មូលហេតុ ដែលនាំឱ្យ​ការផលិត​មេ​ជីវិត​ឈ្មោល និង​គុណភាព​របស់​វា ថយចុះ​យ៉ាង​ញឹកញាប់ ហើយ​ក៏​នាំ​ឱ្យ​អ្នក មិន​អាច​មាន​កូន​បានដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​រាល់​អ្នក​កើត​ជំងឺ​នេះ​ទាំងអស់ សុទ្ធតែ​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​ទេ​។ ជំងឺ​រីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស ក៏​ធ្វើឱ្យ​ពងស្វាស មិន​អាច​លូតលាស់​ធម្មតា ឬ​ទៅ​ជា​ស្វិត​ដែរ​។ សំណាង​ដែរ ភាគច្រើន​នៃ​ជំងឺ​នេះ ងាយ​ធ្វើ​រោគវិនិច្ឆ័យ​ដឹង និង​មិន​ត្រូវ​ការព្យាបាល​អ្វី​ទាំងអស់​។ បើសិនជា​វា​បង្ក​រោគសញ្ញា ការវះកាត់​ព្យាបាល ច្រើនតែ​ជា​ជម្រើស​ដ៏​ល្អ​។
​បើសិន​ជា​អ្នក មាន​ជំងឺ​រីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស ដែល​បង្ក​ឱ្យមាន​បញ្ហា​តិចតួច​នោះ តែ​មិន​ប៉ះពាល់ ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​ទេ អ្នក​គួរតែ​ធ្វើ ដូចខាងក្រោម​នេះ ដើម្បី​បំបាត់​ការឈឺចាប់ ៖
•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដូចជា Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin IB)
•​    ​ពាក់​ឧបករណ៍​ទ្រ​ពងស្វាស ដើម្បី​បន្ថយ​សម្ពាធ​៕

កាហ្វេ អាច​ជួយ​បុរស ដែល​លិង្គ​មិន​ឡើង​រឹង អាច​មក​ធម្មតា​វិញ​

​កាហ្វេ អាច​ជួយ​ឱ្យ​លិង្គ របស់​មនុស្ស​ប្រុស ឡើង​ជា​រៀងរាល់​ព្រឹក ហើយ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញថា វា​អាច​ជួយ​រក្សា ជីវិត​ផ្លូវភេទ​របស់​បុរស ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​
​ការស្រាវជ្រាវ បាន​រកឃើញថា បុរស​ដែល​ផឹក​កាហ្វេ​អ៊ី​ន ច្រើន​ក្នុង​មួយថ្ងៃៗ មាន​ការថយចុះ ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ មាន​អ្វី​លើកលែង​ទេ​? បុរស​ដែល​មាន ជំងឺ​ទឹកនោម​ផ្អែម កាហ្វេ​អ៊ី​ន​បន្ថែម មិន​បន្ថយ​ឱកាស នៃ​ការ​លិង្គ​ងាប់​នោះទេ​។​
​ទោះបីជា​យើង បានឃើញ​ពី​ការថយចុះ ចំពោះ​អត្រា​នៃ​បញ្ហា លិង្គ​មិន​ឡើង​រឹង ចំពោះ​បុរស​ដែល​ធាត់ លើស​ទម្ងន់ និង​លើសឈាម​ក៏ដោយ ប៉ុន្តែ វា​មិនមែន​ជា​ការពិត ចំពោះ​បុរស ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​នោះទេ​។ វេជ្ជបណ្ឌិត ដេវីដ ឡូប៉េស (David Lopez) បាន​និយាយថា ជំងឺ​ទឹកនោម​ផ្អែម គឺជា​កត្តា​ហានិភ័យ ធំ​បំផុត​មួយ នៃ​ជំងឺ​លិង្គ​មិន​ឡើង​រឹង​។​
​វេជ្ជបណ្ឌិត ណា​តាន បា ឆា​ម៉ា (Natan Bar-Chama) បាន​និយាយថា ការស្រាវជ្រាវ​ក៏បាន​គាំទ្រ​ថា ការ​ផឹក​កាហ្វេ​ពី ៣ ទៅ ៥ ពែ​ង ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ និង​ជំងឺ​បេះដូង ដែល​បញ្ហា​ទាំង​ពីរ​នេះ ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា ជា​កត្តា​ហានិភ័យ នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។​
​នៅ​ក្នុង​ការស្រាវជ្រាវ ក្រុម​អ្នកស្រាវជ្រាវ បាន​មើល​ទៅលើ​បុរស ជាង ៣.៧០០ នាក់​។ បុរស​ទាំង​នោះ បាន​ឆ្លើយ​សំណួរ​គាត់ អំពី​ការផឹក​កាហ្វេ​។​
​បរិមាណ​នៃ​កាហ្វេ​អ៊ី​ន ដែល​បាន​លេចឡើង ដើម្បី​បន្ថយ​ហានិភ័យ នៃ​លិង្គ​មិន​ឡើង​រឹង​នោះ គឺ​ស្មើ​ទៅនឹង​២ ទៅ​៣​ពែង​នៃ​កាហ្វេ​ក្នុង​មួយថ្ងៃ​។​
​ធៀប​ទៅនឹង​បុរស នៅ​ក្នុង​ការស្រាវជ្រាវ​នេះដែរ ដែល​បាន​ផឹក​ពី​សូន្យ ទៅ ៧ មី​លី​ក្រាម នៃ​កាហ្វេ​អ៊ី​ន​ក្នុង​មួយ​ថ្ងៃ បុរស​ដែល​បាន​ផឹក​ពី ៨៥ ទៅ ១៧០ មី​លី​ក្រាម​នៃ​កាហ្វេ​អ៊ី​ន គឺមាន ៤២ ភាគរយ ហាក់ដូចជា​មិនសូវ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ហើយ​អ្នក​ដែល​បាន​ផឹក​ពី ១៧១ ទៅ ៣០៣ មី​លី​ក្រាម ហាក់ដូចជា​មាន ៣៩ ភាគរយ ដែល​មិនសូវ​ជាមាន បញ្ហា​លិង្គ​មិន​ឡើង​រឹង​ឡើយ​។​
​ប្រភព​នៃ​កាហ្វេ នៅ​ក្នុង​ការស្រាវជ្រាវ រួម​មាន​ភេសជ្ជៈ​នានា​ដូចជា កាហ្វេ តែ ទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​
​អ្នកស្រាវជ្រាវ​ជឿថា កាហ្វេ​អ៊ី​ន អាច​ជួយ​ដល់​បញ្ហា​លិង្គ​មិន​ឡើង​រឹង ដោយសារ​តែ​វា​ធ្វើ​សរសៃឈាម​អាកទែ និង​សាច់ដុំ​ធូរ​នៅ​នឹង​លិង្គ ដែល​ជំរុញ​ដល់​លំហូរ​ឈាម និង​សមត្ថភាព​ក្នុង​ការ​ឱ្យ​លិង្គ​ឡើង​ធំ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត PLOS One​។​
​ដោយយោង​តាម​ការស្រាវជ្រាវ លិង្គ​មិន​ឡើង​រឹង បាន​ប៉ះពាល់​លើ​ជនជាតិ​អាមេរិក ជាង ១៨ លាន​នាក់ ដែល​មាន​អាយុ​លើសពី ២០ ឆ្នាំ​៕