Monday, June 22, 2015

សុខភាពកុមារ

តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​បង្កើន ភាព​ឆ្លាត​វៃ​របស់​កូន​?


​បើ​អ្នក​ចង់​ឱ្យ​កូន មាន​ខួរក្បាល​កាន់តែ​ឆ្លាត​វាងវៃ អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម ៖
1.​    ​អ្នក​ត្រូវ​តែ​ឧស្សាហ៍ និយាយ​ជាមួយ​កូន ឱ្យបាន​ច្រើន ដោយ​ប្រើ​ពាក្យ​បច្ចេកទេស​ផ្សេងៗ ដើម្បី​ជួយ​បង្កើន​ខួរក្បាល​របស់​កូន​។​
2.​    ​អ្នក​អាច​អាន​សៀវភៅ ឱ្យ​កូន​ស្តាប់​ឱ្យបាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​អាច ធ្វើឱ្យ​មនោសញ្ចេតនា​អ្នក និង​កូន​ល្អ​ទេ វា​ថែមទាំង​ធ្វើ​ឱ្យ​កូន មាន​ប្រាជ្ញា​ឆ្លាត​វៃ ដោយ​អាច​ចងចាំ​ពាក្យ ដែល​អ្នកអាន​ឱ្យគេ​ស្តាប់​។​
3.​    ​នៅពេល​ដែល​កូន​មិនទាន់​ចេះ​និយាយ អ្នក​អាច​ប្រើ​ភាសា​កាយវិការ ដើម្បី​និយាយ​ជាមួយ​កូន ព្រោះ​តាម​ការស្រាវជ្រាវ​បញ្ជាក់ថា ការប្រើ​កាយវិការ ដើម្បី​និយាយ​ជាមួយ​កូន នោះ​កូន​នឹង​ឆាប់​ចេះ​និយាយ ហើយ​នឹង​មាន​ប្រាជ្ញា​ខុស​ពី​ក្មេង​ដទៃ​។​
4.​    ​បើ​អាច អ្នក​គួរតែ​ឱ្យ​កូន​បៅដោះ​អ្នក ព្រោះ​ទឹកដោះ​ម្តាយ ល្អ​ជាង​ទឹកដោះគោ​ម្សៅ វា​អាច​ធ្វើឱ្យ​កូន មាន​ភាពរស់រវើក និង​រៀន​ពូកែ​។​
5.​    ​នៅពេល​ដែល​កូន​ភ្ញាក់​ពី​គេង អ្នក​អាច​យក​ប្រដាប់ប្រដារ​លេង​ផ្សេងៗ ដើម្បី​លេង​ជាមួយ​កូន ព្រោះ​វា​អាច​បង្វែរ ការចាប់អារម្មណ៍​របស់​កូន ដើម្បីឱ្យ​គេ​ចាប់ផ្តើម​ប្រើ​ខួរក្បាល​។​
6.​    ​អ្នក​អាច​ឧស្សាហ៍​ពរ​កូន និង​ប្រើ​ក្រសែភ្នែក​របស់​អ្នក មើល​កូន​ឱ្យបាន​ច្រើន នោះ​កូន​នឹង​ឆ្លាត​៕

ទារក​មិន​ព្រម​គេង គួរ​ធ្វើ​ដូចម្ដេច​?


​អ្នក​អាច​គេង​មិនបាន​គ្រប់គ្រាន់​នៅ ៦ ឬ ១២ សប្តាហ៍​ដំបូង បន្ទាប់​ពី​កំណើត​កូន ប៉ុន្តែ បន្ទាប់​ពី ៣ ឬ ៤ ខែ ទារក​អាច​គេង​ទៀងទាត់​វិញ​ហើយ​។​
​នៅពេល​ដែល​ទារ​កមាន​អាយុ ៦ ឬ ៨ សប្តាហ៍ អ្នក​អាច​ចាប់ផ្តើម​បង្រៀន​គេ ពី​របៀប​គេង​ដោយ​ខ្លួនឯង នៅពេល​ដែល​ទារក​ងងុយ ប៉ុន្តែ បើ​គេ​នៅតែ​មិន​ព្រម​គេង អ្នក​ត្រូវ​ដាក់​ឱ្យ​គេ​គេង ហើយ​ត្រូវ​នៅ​ជាមួយ​គេ​រហូត អ្នក​ត្រូវ​ធ្វើ​ដូចនេះ ជា​រៀងរាល់​យប់​។​
​រាល់ពេល​ដែល​កូន ភ្ញាក់​ពី​គេង​នៅពេល​យប់ អ្នក​ត្រូវ​ធ្វើ​ដូច​អ្វី ដែល​អ្នក​បាន​ធ្វើ ឱ្យ​គេ​គេង​លក់​ជា​លើកដំបូង​។ ប្រសិនបើ​អ្នក​បំបៅ​ឱ្យ​គេង អ្នក​ត្រូវ​ធ្វើជា​រៀង​រាល់​ពេល ដែល​គេ​បាន​ភ្ញាក់​ពី​ដំណេក​នៅពេល​យប់​នោះ​។ ប៉ុន្តែ មិន​ត្រូវ​ធ្វើ​ក្រោយ ៤៥ នាទី​ក្រោយ​ដឹងខ្លួន ដែល​ធ្វើឱ្យ​កូន​អ្នក ពិបាក​គេង​ទៅវិញ​ទេ​។​
​មិន​ត្រូវ​ទម្លាប់​ឱ្យ​គេ​គេង​ជាថ្មី​ម្ដងទៀត ប្រសិន​បើ​កូន​មិន​ស្រួលខ្លួន ឬ​កំពុង​ដុះ​ធ្មេញ​។​
​នៅ​ពេល​កូន​អ្នក មាន​ទម្លាប់​ចូល​គេង តាម​កាលវិភាគ​នោះ អ្នក​ត្រូវ​ព្យាយាម​ជៀសវាង ការចូល​គេង​ខក ឬ​ខុសពី​កាលវិភាគ​គេង​របស់​កូន​អ្នក​៕

តើ​គួរ​ធ្វើ​ដូចម្តេច នៅពេល​ដែល​កូន​ក្តៅខ្លួន​?


​នៅពេល​ដែល​កូន​ក្តៅខ្លួន​ម្តងៗ ឳ​ពុក​ម្តាយ​គ្រប់រូប តែងតែ​ព្រួយ​បា​រម្ហ​ខ្លាំងណាស់ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​មួយចំនួន ដែល​អាច​ធ្វើ​ឱ្យ​កូន បាត់​ក្តៅខ្លួន​បាន​។​
1.​    ​នៅពេល​ដែល​កូន​ក្តៅខ្លួន ត្រឹមតែ ៣៧ ដល់ ៣៨ អង្សារ​សេ អ្នក​មិន​ត្រូវ​អន្ទះសារ​ទេ អ្នក​អាច​ឱ្យ​កូន​ផឹកទឹក​ឱ្យបាន​ច្រើន ហើយ​ឱ្យ​កូន​បរិភោគ​អាហារ ដែល​មាន​សារធាតុចិញ្ចឹម គឺ​បាន​ហើយ​។​
2.​    ​នៅពេល​ដែល​កូន​ក្តៅពី ៣៨ ដល់ ៣៨,៥ អង្សារ​សេ អ្នក​អាច​យក​ក្រណាត់​ទៅ​ជ្រលក់​ទឹក ហើយ​ពូត​ឱ្យ​ស្ងួត ហើយ​យកមក​ជូត​ពេញ​ខ្លួន​កូន ដើម្បី​ឱ្យ​ធាតុ​ក្តៅ ចេញពី​ខ្លួន​ឱ្យអស់​។​
3.​    ​បើ​កម្តៅ​លើសពី ៣៨,៥ អង្សារ​សេ អ្នក​អាច​ឱ្យ​កូន​ផឹកថ្នាំ​បាន ប៉ុន្តែ ក្រោយ​ពេល​ផឹក​ម្តង​ហើយ ត្រូវ​តែ​ឆ្លងកាត់​រយៈពេល ៤ ទៅ ៦ ម៉ោង ទើប​អាច​ផឹក​ម្តងទៀត​។​
4.​    ​បើ​លើស​ពី ៣៩ អង្សារ​សេ អ្នក​អាច​នាំ​កូន​ទៅ​មន្ទីរពេទ្យ ព្រោះ​ទុក​យូរពេក វា​នឹង​អាច​ប៉ះពាល់ ដល់​ខួរក្បាល​កូន​ជាមិនខាន អាច​ដល់​ថ្នាក់​រលាក​ស្រោមខួរ​ទៀតផង​៕

កូន​មើល​ទូរទស្សន៍​ច្រើនពេក ប៉ះពាល់​អត់​?

​កុមារ​ដែល​មាន​អាយុ​ក្រោម ២ ឆ្នាំ មិន​ត្រូវ​មើល​ទូរទស្សន៍ លើស​ពី​មួយ ឬ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​ឡើយ​

​ព្រោះ​វា​អាច​បង្ក​ឱ្យមាន ផលប៉ះពាល់​ដូចជា ៖
•​    ​ធា​ត់ ៖ កុមារ​អាច​មាន​ចំណង់​អាហារ តាមរយៈ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាម​កញ្ចក់​ទូរទស្សន៍​។​
•​    ​គេង​មិន​ទៀងទាត់​: ៖ កុមារ​មើល​ទូរទស្សន៍​ច្រើន អាច​ធ្វើឱ្យមាន​បញ្ហា ក្នុងការ​គេង​លក់ ឬ កាលវិភាគ​នៃ​ការ​គេង​មិន​ទៀងទាត់ ដែល​ជា​កត្តា​បង្កឱ្យមាន ការកើនឡើង​នៃ​ការ​អស់កម្លាំង និង ការ​ញ៉ាំ​អាហារ​សម្រន់​។​
•​    ​បញ្ហា​អាកប្បកិរិយា ៖ កុមារ​សិក្សា​នៅ​បឋមសិក្សា ដែល​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ​មើល​ទូរទស្សន៍ ឬ​ប្រើ​កុំព្យូទ័រ អាច​មាន​បញ្ហា​ផ្លូវចិត្ត សង្គម និង​ការយកចិត្តទុកដាក់​។
•​    ​ការសិក្សា​ខ្សោយ ៖ កុមារ​សិក្សា​នៅ​បឋមសិក្សា ដែល​មាន​ទូរទស្សន៍​នៅក្នុង​បន្ទប់​គេង ទទួលបាន​ពិន្ទុ​នៅពេល​ប្រលង តិច​ជាង​កុមារ ដែល​គ្មាន​ទូរទស្សន៍ នៅក្នុង​បន្ទប់​គេង​។​
•​    ​អំពើហិង្សា ៖ ការប៉ះពាល់​ច្រើន​ពេក ទៅ​នឹង​អំពើ​ហិង្សា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស នៅ​តាម​កញ្ចក់​ទូរទស្សន៍ ជា​កត្តា​ធ្វើឱ្យ​កុមារ រៀន​ទទួលយក​អំពើហិង្សា ធ្វើ​ជា​វិធី​ដោះស្រាយ​បញ្ហា​។​
•​    ​មាន​ពេល​តិច​សម្រាប់​ការលេង ៖ ដែល​ធ្វើឱ្យ​កុមារ គ្មាន​ពេល​លេង ប្រកប​ដោយ​ការច្នៃប្រឌិត​៕

​ការសិក្សា​កុមារ​មាន​បញ្ហា អាច​បណ្តាលមកពី​អ្វី​ខ្លះ​?


•​    ​តំណរ​ពូជ ៖ វិបត្តិ​នៃ​ការសិក្សា​របស់​កុមារ​មួយចំនួន ដូចជា វិបត្តិ​នៃ​ការអាន និង​ការដោះស្រាយ​លំ​ហាត់​គណិតវិទ្យា​។​
•​    ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ៖ ការលូតលាស់​នៅក្នុង​ស្បូន​យឺត ម្តាយ​ប្រើប្រាស់​គ្រឿង ឬ​ការសេព​គ្រឿង​ស្រវឹង នៅពេល​មាន​ផ្ទៃពោះ​ទារក កើត​មិន​គ្រប់​គីឡូ និង​ការរង​របួស​ក្បាល​ជា​ដើម​។​
•​    ​កត្តាបរិស្ថាន ៖ ការប៉ះពាល់​កម្រិត​សំណរ​ដ៏​ធ្ងន់ធ្ងរ បាន​ផ្សារភ្ជាប់​ទៅនឹង ហានិភ័យ​នៃ​វិបត្តិ​នៃ​ការសិក្សា​របស់​កុមារ​៕

0 comments:

Post a Comment