Tuesday, June 23, 2015

កីឡាករ កីឡាករិនីចំនួន ១.២៥0នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ


ខេត្តព្រះសីហនុ៖ កីឡាករ កីឡាការិនីខ្មែរ និងបរទេសសរុបចំនួន ១.២៥០នាក់ ជនបរទេស ចំនួន ៣០៧នាក់ បានចូលរួមប្រកួតកីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ដោយចេញដំណើរពីចំណុចអូរឈើទាល មុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន និងត្រឡប់មកដល់ចំណុចខាងលើវិញ ដែលជាចំណុចចំណាត់ថ្នាក់-នេះបើតាមការអះអាងរបស់ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ឈិន សេងនួន អភិបាលរងខេត្តព្រះសីហនុ  ។
 ឯកឧត្តម វ៉ាត ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៌ និងជាអគ្គលេខាធិការគណះកម្មកាជាតិអូឡាំពិកកម្ពុជា បានមានប្រសាសនថា នេះជាទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៤ នៅខេត្តព្រះសីហនុ ដែលមានកីឡាករ កីឡាការីនីចូលរួមរត់ប្រណាំងសរុបចំនួន ១.២៥០នាក់ ក្នុងនោះមានកីឡាករ កីឡាការីនីបរទេសចំនួន ២៥០នាក់ មកពី៣០ប្រទេស ។ ចែកចេញជា ៣ក្រុម គឺ រត់ចំងាយ ២១គីឡូម៉ែត្រ ជាកីឡាករពាក់កណ្តាលអាជីព រត់ចំងាយ១០គីឡូម៉ែត្រ មានកីឡាករចូលរួមរត់ប្រណាំងទូទៅ និងចំណែកចំងាយផ្លូវ៣គីឡូម៉ែត្រ មានកីឡាករជាសិស្ស និងរត់ជាលក្ខណគ្រួសារ ។ ការលេងកីឡានាំមកនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញាដល់មនុស្សគ្រប់រូប ដើម្បីបង្កើនសមត្ថភាព វិន័យសីលធម៌ ជាពិសេសយុវវ័យលេងកីឡាចាកផុតពីពេលទំនេ ដើរលេងផ្តេសផ្តាស សេពគ្រឿងញៀន បង្កជាបក្សពួក បង្កអស្ថេរភាពក្នុងសង្គម ។ តាមគណៈកម្មការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍លើកទី៤ សម្រាប់ខេត្តព្រះសីហនុ ដែលរៀបរត់ប្រណាំងជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករខ្មែរឈ្មោះ Ma Viro ពាក់លេខ ១០២៣ រត់ក្នុងថេរវេលា ១ម៉ោង ១៨នាទី និង ៥៦វិនាទី លេខ២ កីឡាករខ្មែរឈ្មោះ Phan sopheak  ពាក់លេខ១០៣៣ រត់ក្នុងថេរវេលា១ម៉ោង ៣០នាទី នឹង ៤៣វិនាទី និងលេខ៣ បានទៅកីឡាករជប៉ុនឈ្មោះ Hiroshi Ake ពាក់លេខ១០១៧ រត់ក្នុងថេរវេលា ១ម៉ោង ៣៧នាទី និង ២៩វិនាទី ។ 

វិញ្ញាសា ២១គីឡូម៉ែត្រ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីអូស្រ្តាលី Kylie Anne    ពាក់លេខ២០១៣  រត់ក្នុងថេរវេលា ១ម៉ោង ៤៧នាទី និង ៤៤វិនាទី លេខ២ បានទៅកីឡាការិនី  Loes Woodward ជនអង់គ្លេស ពាក់លេខ ២០១៥ រត់ក្នុងថេរវេលា ១ម៉ោង ៥២នាទី និង ៣៣នាទី និងលេខ៣ បានទៅលើកីឡាការិនី Ade Line ជនជាតិអង់គ្លេស ពាក់លេខ ២០០១ ក្នុងថេរវេលា ២ម៉ោង ០០នាទី និង ៤០វិនាទី ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករ Kiang Samorn  ជនជាតិកម្ពុជា ពាក់លេខ៣០២៩ រត់ក្នុងថេរវេលា ៣៩នាទី 18វិនាទី និង26 លេខ២ បានទៅកីឡាករ Kang Thoeurm ជនជាតិកម្ពុជា ពាក់លេខ៣០២៨ ក្នុងថេរវេលា ៤០នាទី ៥៧វិនាទី និង៨២ និងលេខ៣បានទៅកីឡាករ Chea Samphors  ជនជាតិកម្ពុជា ពាក់លេខ៣១៣៤ ក្នុងថេរវេលា ៤៣នាទី ១៤វិនាទី និង០៣ ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកនារី លេខ១ បានទៅកីឡាការិនី Heng Mangchu  ជនជាតិកម្ពុជា ពាក់លេខ ៤០១១ ប្រើថេរវេលា ៥០នាទី ០៨វិនាទី និង៨៩ លេខ២ បានទៅកីឡាករ Cherie Mcgong ជនជាតិអូស្រ្តាលី  ពាក់លេខ៤០០៧ ប្រើថេរវេលា ១ម៉ោង ០៤នាទី ០៣វិនាទី និងលេខ៣ កីឡាការិនី Rebecoa Derith ជនជាតិអង់គ្លេស ពាក់លេខ ៤០២៩ ប្រើថេរវេលា ១ម៉ោង ០៦នាទី និង ២០វិនាទី ។ ដោយឡែកការចូលរួមរត់ប្រណាំងចំងាយផ្លូវ ៣គីឡូម៉ែត្រ មិនបានទទួលមេដាយ និងជ័យលាភីនោះទេ គឺគ្រាន់តែជាការចូលរួមរត់ប្រណាំងជាលក្ខណះគ្រួសារពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ២០១៥តែប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៤ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ មានកីឡាករ កីឡាការីនីជាតិ និងអន្តរជាតិចូលរួមចំនួន ២០៨៥នាក់ ក្នុងនោះកីឡាករ កីឡាការីនីបរទេសចំនួន ៣០៧នាក់ .

0 comments:

Post a Comment