សុខភាពបុរស

បុរស​គួរ​ធ្វើយ៉ាងណា ដើម្បី​ឱ្យមាន​សុខភាព​ល្អ​?

​បុរស កំពុងស្ថិត​នៅ​ក្នុង ការគំរាមកំហែង​សុខភាព​ដ៏​ធ្ងន់ធ្ងរ នៃ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជំងឺមហារីក និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC)​។
​ការផ្លាស់ប្តូរ របៀបរបប​រស់នៅ​មួយចំនួន អាច​កាត់បន្ថយ​ការ​ប្រឈម​ទាំងនេះ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។
​អ្នក​ត្រូវ ៖
•​    ​មិន​ត្រូវ​ជក់បារី ឬ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ផ្សេងទៀត ៖ វា​ជា​ការសំខាន់​ផងដែរ ក្នុង​ការជៀសវាង​ការប៉ះពាល់ ទៅ​នឹង​ផ្សែង​បារី ការបំពុល​ខ្យល់ និង​ការប៉ះពាល់​សារធាតុ​គីមី​មួយ​ចំនួន​។​
•​    ​ការ​ទទួលទាន​អាហារ ដែល​មាន​សុខភាព​ល្អ ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ និង​ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់ ដូចជា ត្រី​។ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​សូ​ដ្យូ​ម ត្រូវ​ស្ថិត​ក្នុង​ដែន​កំណត់​ណាមួយ ហើយ​ត្រូវ​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​។​
•​    ​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​ទម្លាប់​ប្រចាំថ្ងៃ ៖ អាច​ជួយ​អ្នក​គ្រប់គ្រង​ទម្ងន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។
•​    ​កំណត់​ការសេព​គ្រឿង​ស្រវឹង ៖ ប្រសិនបើ​អ្នក​ផឹកស្រា ត្រូវ​ផឹក​ក្នុង​កម្រិត​មធ្យម​។ ចំពោះ​បុរស​ដែល​មាន​អាយុ​តិចជាង ៦៥ ឆ្នាំ ត្រូវ​ផឹក​ត្រឹមតែ ២ ដង​ក្នុង​មួយថ្ងៃ ចំពោះ​បុរស​ដែល​មាន​អាយុ​ច្រើនជាង ៦៥ ឆ្នាំ​ត្រូវ​ផឹក​មួយដង​ក្នុង​មួយថ្ងៃ ព្រោះ​អាច​ប្រឈម​នឹង​ហានិភ័យ នៃ​ជំងឺមហារីក ដូចជា មហារីក​ថ្លើម​ជាដើម​។ ការសេព​គ្រឿង​ស្រវឹង​ច្រើនពេក ក៏​អាច​ធ្វើឱ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​ផងដែរ​។​
•​    ​ការគ្រប់គ្រង​ភាព​តានតឹង ៖ អ្នក​ត្រូវ​មាន​វិធានការ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ឬ​រៀន​ដើម្បី​ដោះស្រាយ ជាមួយ​នឹង​ភាព​តានតឹង​ទាំងនោះ​៕

ការរីក​សរសៃ​វ៉ែន ក្នុង​ពងស្វាស គួរ​ព្យាបាល​បែបណា​?

​ការព្យាបាល​ការរីក​ធំ របស់​សរសៃ​វ៉ែន​ក្នុង​ពងស្វាស ប្រហែល​មិនមែន​ជា​រឿង​សំខាន់​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​ជំងឺ​នេះ បង្ក​ការឈឺចាប់ ស្វិត​ពងស្វាស ឬ​ធ្វើឱ្យ​អត់​កូន អ្នក​ប្រហែល​ជា​ដល់ពេល ត្រូវ​ព្យាបាល​ហើយ​។
​គោលបំណង​នៃ​ការវះកាត់ គឺ​ដោះស្រាយ​បញ្ហា​សរសៃ​វ៉ែន ដែល​កំពុង​តែ​ស្ទះ ដើម្បី​ឱ្យ​លំហូរ​ឈាម​ហូរ​ដូច​ធម្មតា​វិញ​។ ករណី​បុរស​មិន​អាច​មាន​កូន​បាន ការព្យាបាល​នឹង​ពង្រឹង ឬ​ព្យាបាល​អា​ការៈនេះ ឬ​ពង្រឹង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​បាន បើសិនជា​មាន​ការព្យាបាល ដោយ​ចាក់​បញ្ចូល​មេ​ជីវិត​ឈ្មោល​។
​ជាធម្មតា ជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ពងស្វាស នឹង​វិវត្តដ​ល់វ័យ​ជំទង់ ហើយ​ទំនងជា​ប៉ះពាល់ ដល់​ការផលិត​មេ​ជីវិត​ឈ្មោល កាន់តែ​ខ្លាំង​ទៀត​។ ថ្វីបើ​មាន​ការថយចុះ គុណភាព​របស់​មេ​ជីវិត​ឈ្មោល​ក៏ពិតមែន តែ​បុរស​ដែល​មាន​ជំងឺ​នេះ ច្រើន​តែ​នៅ​បន្ត​អាច​ទទួលបាន​មេ​ជីវិត​ឈ្មោល ប្រកបដោយ​គុណភាព ដើម្បី​អាច​មាន​កូន នៅ​លើក​ក្រោយ​បាន​ដដែល​។
​ហេតុផល​ដ៏​ច្បាស់លាស់ ដើម្បី​ព្យាបាល​អាការៈ រីក​សរសៃឈាម​វ៉ែន​ក្នុង​ពងស្វាស នៅ​វ័យ​ជំទង់​នោះ​មានដូចជា ពងស្វាស​កំពុងតែ​វិវត្ត ទៅរក​ភាពស្វិត ឈឺ ឬ​ពិនិត្យ​ទឹកកាម​ទៅ ឃើញ​ខុសធម្មតា​។ ទោះបីជា​ការព្យាបាល ជាទូទៅ នឹង​ពង្រឹង​ដល់​លក្ខណៈ របស់​មេ​ជីវិត​ឈ្មោល​ក៏ដោយ ក៏​វា​មិន​ច្បាស់​ដែរ​ថា ពេល​មិន​ព្យាបាល​ជំងឺ​នេះ វា​នឹង​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ទៅលើ​គុណភាព​មេ​ជីវិត​ឈ្មោល ឬ​អត់​នោះទេ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្យាបាល​ជំងឺ​រីក​សរសៃឈាម​វ៉ែន​ក្នុង​ពងស្វាស នៅតែមាន​ផលវិបាក​របស់​អញ្ជឹង ដូចជា ៖
•​    ​ដក​ទឹក​ក្នុង​ថង់​ពងស្វាស​
•​    ​កើត​ជំងឺ​រីក​សរសៃឈាម​វ៉ែន​ឡើងវិញ​ម្តងទៀត​
•​    ​ស្វិត​ពងស្វាស​
•​    ​មាន​ការបង្ក​រោគ​
•​    ​ខូច​សរសៃឈាម​អាកទែ​។​
​វិធីសាស្ត្រ ក្នុង​ការព្យាបាល មានដូចជា ៖
•​    ​ការ​វះ​បើក​ស្បែក​ដោយផ្ទាល់​
•​    ​វះកាត់​ដោយ​ប្រើ​បំពង់​ឆ្លុះ​
•​    ​Percutaneous Embolization
•​    ​Varicocele Treatment៕

អាហារ​សំបូរ​ជាតិ​ខ្លាញ់ ជា​សត្រូវ​នៃ ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​

​ការស្រាវជ្រាវ​ថ្មី​មួយ បានបង្ហាញ​ថា អ្នក​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ដែល​មាន​សុខភាព​មិនល្អ ហើយ​ទទួលទាន​អាហារ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ នឹង​មាន​ហានិភ័យ​ខ្ពស់ នៃ​ការស្លាប់​ពី​ជំងឺ​នេះ​។​
​វេជ្ជបណ្ឌិត ជូ​ច ឆា​វ៉ា​រ៉ូ (Jorge Chavarro) បាន​និយាយថា មាន​ការបង្ហាញ​តិចតួច ពី​ការណែនាំ​បុរស ដែល​រស់នៅ​ជាមួយ​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តថាតើ ពួកគេ​អាច​មាន​ការប្រែប្រួល​របៀប​រស់​យ៉ាង​ណា ដើម្បី​ផ្តល់​ភាពប្រសើរឡើង ដល់​ការរស់នៅ​។ លទ្ធផល​របស់​យើង​បានបង្ហាញ​ថា អាហារ​ដែល​នាំឱ្យ​មាន​សុខភាព​ល្អ​ដល់​បេះដូង អាច​ផ្តល់​ប្រយោជន៍​ដល់​បុរស​ទាំង​នេះ ដោយ​បន្ថយ​ឱកាស​នៃ​ការស្លាប់ ពី​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។​
​ការស្រាវជ្រាវ បាន​មើល​ទៅលើ​គ្រូពេទ្យ ជិត​មួយ​ពាន់​នាក់ ដែល​បាន​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត និង​ត្រូវ​បាន​តាមដាន អស់​រយៈពេល​ជា​មធ្យម ១៤ ឆ្នាំ ក្រោយពី​ធ្វើ​រោគ​វិនិច្ឆ័យ​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​វាយតម្លៃ​លើ​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​បុរស ដើម្បី​មើល​ថា​តើ​ពួកគេ បាន​ញ៉ាំ​ចំណីអាហារ ដែល​មិន​ផ្តល់​សុខភាព​ល្អ ឬ​ញ៉ាំ​អាហារ​ដែល​ល្អ ដូច​ជា​ផ្លែ​ឈើ និង​បន្លែ​ជាដើម​។​
​ខណៈ​ដែល​ការស្រាវជ្រាវ មិន​អាច​បង្ហាញ​ពី​ហេតុ និង​ផល​បាន អ្នកស្រាវជ្រាវ​បាន​រកឃើញថា  បុរស​ដែល​មាន​ពិន្ទុ​ខ្ពស់បំផុត ចំពោះ​ទម្លាប់​នៃ​ការ​ញ៉ាំ ហាក់ដូចជា​មាន ២,៥ ដង ក្នុង​ការស្លាប់ ដោយសារ​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត និង ៦៧ ភាគរយ ហាក់ដូចជា​ស្លាប់ ដោយសារតែ​មូលហេតុ​ដទៃ ធៀប​ទៅនឹង​អ្នក ដែល​មាន​ពិន្ទុ​ទាប​បំផុត​។​
​ផ្ទុយ​មកវិញ បុរស​ដែល​មាន​ពិន្ទុ​ខ្ពស់បំផុត ចំពោះ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ មាន ៣៦ ភាគរយ​ហាក់ដូចជា​មិន​ស្លាប់ ពី​មូលហេតុ​នានា បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មាន​ពិន្ទុ​ទាប់​។​
​អ្នកស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា បុរស​ភាគច្រើន​នៅ​ក្នុង​ការស្រាវជ្រាវ គឺជា​ជនជាតិ​ស្បែក​ស ដូចនេះ លទ្ធផល​អាច​ប្រែប្រួល ចំពោះ​ការស្រាវជ្រាវ ដែល​ពាក់ព័ន្ធ​ទៅនឹង​ជាតិ​សាសន៍​។​
​វេជ្ជបណ្ឌិត មី​ឆែ​ល ស្វា​ត (Michael Schwartz) បាន​និយាយថា អាហារ​សំបូរ​ទៅ​ដោយ​ខ្លាញ់​សត្វ និង​មិនសូវមាន​ជាតិ​សរសៃ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​មេ​តា​ប៉ូលីស ដែល​រួម​មាន​ការ​ធាត់​នៅ​នឹង​ក្បាលពោះ កើនឡើង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ឡើង​សម្ពាធ​ឈាម​។​
​គាត់​បាន​និយាយថា វា​ត្រូវ​បាន​គេ​ដឹង​ដែលថា ប្រភេទ​នៃ​ចំណីអាហារ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម ការ​គាំងបេះដូង ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មហារីក​នានា​។​
​វេជ្ជបណ្ឌិត Schwartz បាន​និយាយថា ការស្រាវជ្រាវ​នេះ ផ្តល់​នូវ​ភស្តុតាង​ដែល​ពួក​យើង​បាន​ប្រាប់ ដល់​អ្នក​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ឬ​អ្នក​ដែល​ចាប់អារម្មណ៍ ក្នុង​ការការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​នោះ​។
​គាត់​បាន​បន្ថែមថា ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​ការការពារ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ក៏​អាច​ដើរ​តូ​សំខាន់​ផង​ដែរ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ នៅក្នុង​កាសែត Cancer Prevention Research៕

ការរីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស គួរ​ថែទាំ​ខ្លួន​ដូច​ម្តេចទៅ​?

​ការរីក​សរសៃឈា ម​ក្នុង​ថង់​ពងស្វាស គឺជា​មូលហេតុ ដែលនាំឱ្យ​ការផលិត​មេ​ជីវិត​ឈ្មោល និង​គុណភាព​របស់​វា ថយចុះ​យ៉ាង​ញឹកញាប់ ហើយ​ក៏​នាំ​ឱ្យ​អ្នក មិន​អាច​មាន​កូន​បានដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​រាល់​អ្នក​កើត​ជំងឺ​នេះ​ទាំងអស់ សុទ្ធតែ​ប៉ះពាល់​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​ទេ​។ ជំងឺ​រីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស ក៏​ធ្វើឱ្យ​ពងស្វាស មិន​អាច​លូតលាស់​ធម្មតា ឬ​ទៅ​ជា​ស្វិត​ដែរ​។ សំណាង​ដែរ ភាគច្រើន​នៃ​ជំងឺ​នេះ ងាយ​ធ្វើ​រោគវិនិច្ឆ័យ​ដឹង និង​មិន​ត្រូវ​ការព្យាបាល​អ្វី​ទាំងអស់​។ បើសិនជា​វា​បង្ក​រោគសញ្ញា ការវះកាត់​ព្យាបាល ច្រើនតែ​ជា​ជម្រើស​ដ៏​ល្អ​។
​បើសិន​ជា​អ្នក មាន​ជំងឺ​រីក​សរសៃឈាម ក្នុង​ថង់​ពងស្វាស ដែល​បង្ក​ឱ្យមាន​បញ្ហា​តិចតួច​នោះ តែ​មិន​ប៉ះពាល់ ដល់​លទ្ធភាព​នៃ​ការ​មាន​កូន​ទេ អ្នក​គួរតែ​ធ្វើ ដូចខាងក្រោម​នេះ ដើម្បី​បំបាត់​ការឈឺចាប់ ៖
•​    ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ដូចជា Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin IB)
•​    ​ពាក់​ឧបករណ៍​ទ្រ​ពងស្វាស ដើម្បី​បន្ថយ​សម្ពាធ​៕

កាហ្វេ អាច​ជួយ​បុរស ដែល​លិង្គ​មិន​ឡើង​រឹង អាច​មក​ធម្មតា​វិញ​

​កាហ្វេ អាច​ជួយ​ឱ្យ​លិង្គ របស់​មនុស្ស​ប្រុស ឡើង​ជា​រៀងរាល់​ព្រឹក ហើយ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញថា វា​អាច​ជួយ​រក្សា ជីវិត​ផ្លូវភេទ​របស់​បុរស ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ផងដែរ​។​
​ការស្រាវជ្រាវ បាន​រកឃើញថា បុរស​ដែល​ផឹក​កាហ្វេ​អ៊ី​ន ច្រើន​ក្នុង​មួយថ្ងៃៗ មាន​ការថយចុះ ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ មាន​អ្វី​លើកលែង​ទេ​? បុរស​ដែល​មាន ជំងឺ​ទឹកនោម​ផ្អែម កាហ្វេ​អ៊ី​ន​បន្ថែម មិន​បន្ថយ​ឱកាស នៃ​ការ​លិង្គ​ងាប់​នោះទេ​។​
​ទោះបីជា​យើង បានឃើញ​ពី​ការថយចុះ ចំពោះ​អត្រា​នៃ​បញ្ហា លិង្គ​មិន​ឡើង​រឹង ចំពោះ​បុរស​ដែល​ធាត់ លើស​ទម្ងន់ និង​លើសឈាម​ក៏ដោយ ប៉ុន្តែ វា​មិនមែន​ជា​ការពិត ចំពោះ​បុរស ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​នោះទេ​។ វេជ្ជបណ្ឌិត ដេវីដ ឡូប៉េស (David Lopez) បាន​និយាយថា ជំងឺ​ទឹកនោម​ផ្អែម គឺជា​កត្តា​ហានិភ័យ ធំ​បំផុត​មួយ នៃ​ជំងឺ​លិង្គ​មិន​ឡើង​រឹង​។​
​វេជ្ជបណ្ឌិត ណា​តាន បា ឆា​ម៉ា (Natan Bar-Chama) បាន​និយាយថា ការស្រាវជ្រាវ​ក៏បាន​គាំទ្រ​ថា ការ​ផឹក​កាហ្វេ​ពី ៣ ទៅ ៥ ពែ​ង ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ហានិភ័យ នៃ​ជំងឺ​ទឹកនោម​ផ្អែម ប្រភេទ​ទី ២ និង​ជំងឺ​បេះដូង ដែល​បញ្ហា​ទាំង​ពីរ​នេះ ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា ជា​កត្តា​ហានិភ័យ នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។​
​នៅ​ក្នុង​ការស្រាវជ្រាវ ក្រុម​អ្នកស្រាវជ្រាវ បាន​មើល​ទៅលើ​បុរស ជាង ៣.៧០០ នាក់​។ បុរស​ទាំង​នោះ បាន​ឆ្លើយ​សំណួរ​គាត់ អំពី​ការផឹក​កាហ្វេ​។​
​បរិមាណ​នៃ​កាហ្វេ​អ៊ី​ន ដែល​បាន​លេចឡើង ដើម្បី​បន្ថយ​ហានិភ័យ នៃ​លិង្គ​មិន​ឡើង​រឹង​នោះ គឺ​ស្មើ​ទៅនឹង​២ ទៅ​៣​ពែង​នៃ​កាហ្វេ​ក្នុង​មួយថ្ងៃ​។​
​ធៀប​ទៅនឹង​បុរស នៅ​ក្នុង​ការស្រាវជ្រាវ​នេះដែរ ដែល​បាន​ផឹក​ពី​សូន្យ ទៅ ៧ មី​លី​ក្រាម នៃ​កាហ្វេ​អ៊ី​ន​ក្នុង​មួយ​ថ្ងៃ បុរស​ដែល​បាន​ផឹក​ពី ៨៥ ទៅ ១៧០ មី​លី​ក្រាម​នៃ​កាហ្វេ​អ៊ី​ន គឺមាន ៤២ ភាគរយ ហាក់ដូចជា​មិនសូវ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ហើយ​អ្នក​ដែល​បាន​ផឹក​ពី ១៧១ ទៅ ៣០៣ មី​លី​ក្រាម ហាក់ដូចជា​មាន ៣៩ ភាគរយ ដែល​មិនសូវ​ជាមាន បញ្ហា​លិង្គ​មិន​ឡើង​រឹង​ឡើយ​។​
​ប្រភព​នៃ​កាហ្វេ នៅ​ក្នុង​ការស្រាវជ្រាវ រួម​មាន​ភេសជ្ជៈ​នានា​ដូចជា កាហ្វេ តែ ទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។​
​អ្នកស្រាវជ្រាវ​ជឿថា កាហ្វេ​អ៊ី​ន អាច​ជួយ​ដល់​បញ្ហា​លិង្គ​មិន​ឡើង​រឹង ដោយសារ​តែ​វា​ធ្វើ​សរសៃឈាម​អាកទែ និង​សាច់ដុំ​ធូរ​នៅ​នឹង​លិង្គ ដែល​ជំរុញ​ដល់​លំហូរ​ឈាម និង​សមត្ថភាព​ក្នុង​ការ​ឱ្យ​លិង្គ​ឡើង​ធំ​។​
​ការស្រាវជ្រាវ ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត PLOS One​។​
​ដោយយោង​តាម​ការស្រាវជ្រាវ លិង្គ​មិន​ឡើង​រឹង បាន​ប៉ះពាល់​លើ​ជនជាតិ​អាមេរិក ជាង ១៨ លាន​នាក់ ដែល​មាន​អាយុ​លើសពី ២០ ឆ្នាំ​៕

0 comments:

Post a Comment