អគារខុនដូ The Garden Residency គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨
ភ្នំពេញ៖ អគារខុនដូ The Garden Residency ដែលមានសួនច្បារលើអាកាសរហូតដល់ទៅ៣កន្លែងនោះ បាននិងកំពុងសាងសង់ ហើយគ្រោងនឹងបញ្ជាប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០១៨ខាងមុខនេះ។ ខុនដូនេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនអចលនទ្រព្យJS Land Limited ដែលមកពីប្រទេសម៉ាឡេស៊ី ហើយសាងសង់លើទំហំផ្ទៃដី ២៨ ម២ ទៅ ៥៥ម២ ដែលមានបន្ទប់សរុបចំនួន ២១២ យូនីត អាងហែលទឹកចំនួន ២ រួមទាំងសួនច្បារលើអាកាស ២ និងសួនច្បារលើដំបូលចំនួន១ ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ ។
ជុំវិញនិន្នការរស់នៅកាន់តែស៊ីវិល័យក្នុងយុគ្គសម័យសតវត្សរ៍ទី ២១ នេះ The Garden Residency គឺជាអគារមួយ ដែលមានគំនិត និងការរចនា សមសម្របជាមួយបរិស្ថាននៃការរស់នៅ។ ការស្នាក់នៅក្នុងអគារ The Garden Residency គឺជាការរស់នៅមួយបែបដែលបញ្ចូលជាមួយបរិយាកាស និងទេសភាពបៃតង ទីធ្លាទូលាយ មានលក្ខណៈទាន់សម័យ។
តាមប្រសាសន៍របស់លោក ណារ៉ូ បុគ្គលិកផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យJS Land Limited បានឲ្យពាណិជ្ជកម្ម កម្ពុជាដឹងថា ខុនដូនេះបានសហការជាមួយនឹងធនាគារ May Bank Plc ដើម្បីផ្តល់ភាពងាយស្រួល ដោយអតិថិជនគ្រាន់តែបង់ ៣០ ភាគរយ ដើម្បីទទួលបានខុនដូ ១យូនីត (Unit) និង ៧០ ភាគរយទៀតអតិថិជនមានឱកាសបង់រំលស់រហូតដល់ទៅ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ ៩ភាគរយក្នុង ១ឆ្នាំ។
The Garden Residency ផ្តល់ជូនអតិថិជន នូវការសម្រាកលំហែកាយជាមួយនឹងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យរាងកាយ និងចិត្តគំនិតរបស់អ្នកស្នាក់នៅកាន់ស្រស់ស្រាយជាមួយខុនដូ TheGarden Residency ។
ចំនួនអ្នកប្រើប្រាស់ Facebook សម្រាប់អាជីវកម្ម កើនដល់ ៤០លាននាក់
ចំនួនអ្នកប្រើប្រាស់ Facebook សម្រាប់អាជីវកម្ម កើនដល់ ៤០លាននាក់
បច្ចុប្បន្នមានចំនួនមនុស្សប្រមាណជា ៤០លាននាក់ បានប្រើប្រាស់បណ្ដាញ ទំនាក់ទំនង សង្គម Facebook ដើម្បីប្រកបអាជីវកម្ម និងមុខជំនួញធុរកិច្ចផ្សេងៗ ខណៈដែលចំនួន គណនី Facebook បានកើនឡើងដល់ ១,៤ ពាន់លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោង តាមសម្ដី អ្នកស្រី Sheryl Sandberg ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន នៅក្រុមហ៊ុន Facebook ។
អ្នកស្រីបានបន្តទៀតថា ក្នុងរយៈពេល ១១ ឆ្នាំមកនេះ Facebook បានជួយមនុស្សទូទាំងពិភពលោក ក្នុងការពង្រីកបណ្ដាញទំនាក់ទំនង របស់ពួកគេ ហើយ ក្នុងនោះក៏មានអ្នកប្រើប្រាស់ Facebook ដើម្បីប្រកបមុខជំនួញ និងអាជីវកម្មផ្សេងៗ ដោយបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺ ៤០លាននាក់ មកទល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ អ្នកប្រើប្រាស់ Facebook ក្នុងរង្វង់ ២លាននាក់បានយកបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ទៅផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ។
Facebook បានចាប់ផ្ដើមបង្កើតឡើង នៅថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ២០០៤ មានអាយុកាល ១១ឆ្នាំហើយ ដែលត្រូវបានបង្កើតដោយ លោក Mark Zuckerberg រួមជាមួយនឹងសហស្ថាបនិក ៤រូបផ្សេងទៀត។ ដំបូងឡើយ Facebook បង្កើតឡើងសម្រាប់តែសិស្សមកពីសកលវិទ្យាល័យ Harvard ប្រើប្រាស់តែប៉ុណ្ណោះ តែបន្ទាប់មកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ និងបានទទួល ប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។រហូតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ បានចុះឈ្មោះបង្កើតគណនីFacebook ។
ទីស្នាក់ការធំរបស់ Facebook ស្ថិតនៅ រដ្ឋ California សហរដ្ឋអាមេរិក និងមានបុគ្គលិកចំនួន ៨,៣៤៧នាក់ ដោយមានប្រាក់ចំណូលសុទ្ធ ២,៩២៥ ពាន់លានដុល្លារ (ឆ្នាំ ២០១៤) និងទ្រព្យសម្បត្តិសរុប៤០,១៨ ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Mark Zuckerbergក្លាយជាមហាសេដ្ឋីវ័យក្មេងឈរលខរៀងទី ១៧ របស់ទស្សនាវដ្តី Forbes ក្នុងចំណោមមហាសេដ្ឋីឯទៀត នៅទូទាំងពិភពលោក។
សូមជម្រាបផងដែរថា នៅឆ្នាំ ២០១៤ មានចំនួនមនុស្សប្រើប្រាស់ Facebook ប្រមាណ១,៣៩ពាន់លាននាក់ និងបានតភ្ជាប់ ពីបណ្ដាញមួយទៅបណ្ដាញមួយទៀតជារៀងរាល់ខែ ហើយក្នុងនោះក៏មាន បណ្តាញដែលជាកម្មសិទ្ធរបស់ Facebook ផ្សេងទៀតដូចជា៖ WhatsApp (៧០០ លាននាក់) Messenger (៥០០ លាននាក់) និង Instagram (៣០០ លាននាក់) ផងដែរ៕
Jack Ma៖ សង្រ្គាមលោក កំពុងចាប់ផ្ដើម រវាងមនុស្ស និងធម្មជាតិ
អាមេរិច៖មហាសេដ្ឋីវ័យពាក់កណ្ដាល ១០០ មានសញ្ជាតិចិន លោក Jack Ma បានបង្ហើបអំពីសង្គ្រាមពីភពលោក ដែលអាចនឹងផ្ទុះឡើងជាលើកទី៣ ប៉ុន្តែវាមិនមែនសង្គ្រាមរវាងមនុស្ស និងមនុស្សទេ តែវាជាសង្គ្រាមរវាងមនុស្ស និងធម្មជាតិទៅវិញ។
លោក Jack Ma ស្ថានិកក្រុមហ៊ុន Alibaba បានពោលដូចនេះ ខណៈរូបលោកបានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកា ក្លឹបសេដ្ឋកិច្ច នៅទីក្រុងញ៉ូវយក។ លោក Jack Ma បានលើកឡើងថា សង្គ្រាមលោកលើកទី៣នេះ មិនមែនជាសង្គ្រាមរវាងប្រទេសចិន និងអាមេរិកនោះទេ តែវាគឺជាសង្គ្រាមរវាងមនុស្ស និងជម្ងឺរាត្បាតមួយដ៏កាចសាហាវ ដែលបាននឹងកំពុងតែចាប់ផ្ដើម និងរីកសុះសាយតាមរយៈមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមិនដឹងខ្លួន។
ប្រភេទជម្ងឺនេះគឺមានសមត្ថភាពខ្ពស់ ដែលវាងាយឆ្លងតាមរយៈការដកដង្ហើម ហើយវាបាននឹងកំពុងតែឆ្ពោះទៅបំផ្លាញ សុខភាពអ្នកដែលមានជីវភាពក្រីក្រ ហើយមិនយូរប៉ុន្មានទេវានឹង រីករាលដាលដល់មនុស្សទូទាំងពិភពលោកនេះផងដែរ មិនតែប៉ុណ្ណោះជម្ងឺនេះ គ្មានថ្នាំណាអាចព្យាបាលបាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ ថា ករណីថ្មី ទាំង៧ នៃវីរុស MERS បានកំពុងរាតត្បាត នឹងបានសម្លាប់មនុស្សចំនួន១៤នាក់មកទល់ពេលនេះ ខណៈដែលពលរដ្ឋម្នាក់ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសស្លូវ៉ាគី បន្ទាប់ពីត្រូវគេសង្ស័យថានៅទីនោះមានផ្ទុកមេរោគនេះ ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា ករណីថ្មីទាំង៧ នោះបានធ្វើឲ្យចំនួននៃការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានៅកូរ៉េខាងត្បូង កើនដល់ចំនួន ១៤៥ នាក់៕
0 comments:
Post a Comment