បុរសគួរធ្វើយ៉ាងណា ដើម្បីឱ្យមានសុខភាពល្អ?
.jpg)
បុរស កំពុងស្ថិតនៅក្នុង ការគំរាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរ នៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC)។
ការផ្លាស់ប្តូរ របៀបរបបរស់នៅមួយចំនួន អាចកាត់បន្ថយការប្រឈមទាំងនេះ ដើម្បីទទួលបានសុខភាពល្អ។
អ្នកត្រូវ ៖
• មិនត្រូវជក់បារី ឬប្រើប្រាស់ផលិតផលថ្នាំជក់ផ្សេងទៀត ៖ វាជាការសំខាន់ផងដែរ ក្នុងការជៀសវាងការប៉ះពាល់ ទៅនឹងផ្សែងបារី ការបំពុលខ្យល់ និងការប៉ះពាល់សារធាតុគីមីមួយចំនួន។
• ការទទួលទានអាហារ ដែលមានសុខភាពល្អ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិសរសៃខ្ពស់ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ត្រី។ ការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ និងជាតិសូដ្យូម ត្រូវស្ថិតក្នុងដែនកំណត់ណាមួយ ហើយត្រូវរក្សាទម្ងន់ឱ្យមានសុខភាពល្អ។
• ការធ្វើលំហាត់ប្រាណ ក្នុងទម្លាប់ប្រចាំថ្ងៃ ៖ អាចជួយអ្នកគ្រប់គ្រងទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
• កំណត់ការសេពគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកផឹកស្រា ត្រូវផឹកក្នុងកម្រិតមធ្យម។ ចំពោះបុរសដែលមានអាយុតិចជាង ៦៥ ឆ្នាំ ត្រូវផឹកត្រឹមតែ ២ ដងក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុច្រើនជាង ៦៥ ឆ្នាំត្រូវផឹកមួយដងក្នុងមួយថ្ងៃ ព្រោះអាចប្រឈមនឹងហានិភ័យ នៃជំងឺមហារីក ដូចជា មហារីកថ្លើមជាដើម។ ការសេពគ្រឿងស្រវឹងច្រើនពេក ក៏អាចធ្វើឱ្យសម្ពាធឈាមកើនខ្ពស់ផងដែរ។
• ការគ្រប់គ្រងភាពតានតឹង ៖ អ្នកត្រូវមានវិធានការ ដើម្បីកាត់បន្ថយភាពតានតឹង ឬរៀនដើម្បីដោះស្រាយ ជាមួយនឹងភាពតានតឹងទាំងនោះ៕

ការរីកសរសៃវ៉ែន ក្នុងពងស្វាស គួរព្យាបាលបែបណា?

ការព្យាបាលការរីកធំ របស់សរសៃវ៉ែនក្នុងពងស្វាស ប្រហែលមិនមែនជារឿងសំខាន់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាជំងឺនេះ បង្កការឈឺចាប់ ស្វិតពងស្វាស ឬធ្វើឱ្យអត់កូន អ្នកប្រហែលជាដល់ពេល ត្រូវព្យាបាលហើយ។
គោលបំណងនៃការវះកាត់ គឺដោះស្រាយបញ្ហាសរសៃវ៉ែន ដែលកំពុងតែស្ទះ ដើម្បីឱ្យលំហូរឈាមហូរដូចធម្មតាវិញ។ ករណីបុរសមិនអាចមានកូនបាន ការព្យាបាលនឹងពង្រឹង ឬព្យាបាលអាការៈនេះ ឬពង្រឹងគុណភាពរបស់មេជីវិតឈ្មោលបាន បើសិនជាមានការព្យាបាល ដោយចាក់បញ្ចូលមេជីវិតឈ្មោល។
ជាធម្មតា ជំងឺរីកសរសៃវ៉ែននៅពងស្វាស នឹងវិវត្តដល់វ័យជំទង់ ហើយទំនងជាប៉ះពាល់ ដល់ការផលិតមេជីវិតឈ្មោល កាន់តែខ្លាំងទៀត។ ថ្វីបើមានការថយចុះ គុណភាពរបស់មេជីវិតឈ្មោលក៏ពិតមែន តែបុរសដែលមានជំងឺនេះ ច្រើនតែនៅបន្តអាចទទួលបានមេជីវិតឈ្មោល ប្រកបដោយគុណភាព ដើម្បីអាចមានកូន នៅលើកក្រោយបានដដែល។
ហេតុផលដ៏ច្បាស់លាស់ ដើម្បីព្យាបាលអាការៈ រីកសរសៃឈាមវ៉ែនក្នុងពងស្វាស នៅវ័យជំទង់នោះមានដូចជា ពងស្វាសកំពុងតែវិវត្ត ទៅរកភាពស្វិត ឈឺ ឬពិនិត្យទឹកកាមទៅ ឃើញខុសធម្មតា។ ទោះបីជាការព្យាបាល ជាទូទៅ នឹងពង្រឹងដល់លក្ខណៈ របស់មេជីវិតឈ្មោលក៏ដោយ ក៏វាមិនច្បាស់ដែរថា ពេលមិនព្យាបាលជំងឺនេះ វានឹងវិវត្តកាន់តែធ្ងន់ធ្ងរ ទៅលើគុណភាពមេជីវិតឈ្មោល ឬអត់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលជំងឺរីកសរសៃឈាមវ៉ែនក្នុងពងស្វាស នៅតែមានផលវិបាករបស់អញ្ជឹង ដូចជា ៖
• ដកទឹកក្នុងថង់ពងស្វាស
• កើតជំងឺរីកសរសៃឈាមវ៉ែនឡើងវិញម្តងទៀត
• ស្វិតពងស្វាស
• មានការបង្ករោគ
• ខូចសរសៃឈាមអាកទែ។
• ដកទឹកក្នុងថង់ពងស្វាស
• កើតជំងឺរីកសរសៃឈាមវ៉ែនឡើងវិញម្តងទៀត
• ស្វិតពងស្វាស
• មានការបង្ករោគ
• ខូចសរសៃឈាមអាកទែ។
វិធីសាស្ត្រ ក្នុងការព្យាបាល មានដូចជា ៖
• ការវះបើកស្បែកដោយផ្ទាល់
• វះកាត់ដោយប្រើបំពង់ឆ្លុះ
• Percutaneous Embolization
• Varicocele Treatment៕
• ការវះបើកស្បែកដោយផ្ទាល់
• វះកាត់ដោយប្រើបំពង់ឆ្លុះ
• Percutaneous Embolization
• Varicocele Treatment៕
អាហារសំបូរជាតិខ្លាញ់ ជាសត្រូវនៃ ជំងឺមហារីកក្រពេញប្រូស្តាត

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អ្នកជំងឺមហារីកក្រពេញប្រូស្តាត ដែលមានសុខភាពមិនល្អ ហើយទទួលទានអាហារ ដែលសំបូរទៅដោយជាតិខ្លាញ់ នឹងមានហានិភ័យខ្ពស់ នៃការស្លាប់ពីជំងឺនេះ។
វេជ្ជបណ្ឌិត ជូច ឆាវ៉ារ៉ូ (Jorge Chavarro) បាននិយាយថា មានការបង្ហាញតិចតួច ពីការណែនាំបុរស ដែលរស់នៅជាមួយនឹង ជំងឺមហារីកក្រពេញប្រូស្តាតថាតើ ពួកគេអាចមានការប្រែប្រួលរបៀបរស់យ៉ាងណា ដើម្បីផ្តល់ភាពប្រសើរឡើង ដល់ការរស់នៅ។ លទ្ធផលរបស់យើងបានបង្ហាញថា អាហារដែលនាំឱ្យមានសុខភាពល្អដល់បេះដូង អាចផ្តល់ប្រយោជន៍ដល់បុរសទាំងនេះ ដោយបន្ថយឱកាសនៃការស្លាប់ ពីជំងឺមហារីកក្រពេញប្រូស្តាត។
ការស្រាវជ្រាវ បានមើលទៅលើគ្រូពេទ្យ ជិតមួយពាន់នាក់ ដែលបានវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត និងត្រូវបានតាមដាន អស់រយៈពេលជាមធ្យម ១៤ ឆ្នាំ ក្រោយពីធ្វើរោគវិនិច្ឆ័យ។
ក្រុមអ្នកស្រាវជ្រាវ បានវាយតម្លៃលើទម្លាប់នៃការញ៉ាំរបស់បុរស ដើម្បីមើលថាតើពួកគេ បានញ៉ាំចំណីអាហារ ដែលមិនផ្តល់សុខភាពល្អ ឬញ៉ាំអាហារដែលល្អ ដូចជាផ្លែឈើ និងបន្លែជាដើម។
ខណៈដែលការស្រាវជ្រាវ មិនអាចបង្ហាញពីហេតុ និងផលបាន អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលមានពិន្ទុខ្ពស់បំផុត ចំពោះទម្លាប់នៃការញ៉ាំ ហាក់ដូចជាមាន ២,៥ ដង ក្នុងការស្លាប់ ដោយសារជំងឺមហារីកក្រពេញប្រូស្តាត និង ៦៧ ភាគរយ ហាក់ដូចជាស្លាប់ ដោយសារតែមូលហេតុដទៃ ធៀបទៅនឹងអ្នក ដែលមានពិន្ទុទាបបំផុត។
ផ្ទុយមកវិញ បុរសដែលមានពិន្ទុខ្ពស់បំផុត ចំពោះទម្លាប់នៃការញ៉ាំអាហារ មាន ៣៦ ភាគរយហាក់ដូចជាមិនស្លាប់ ពីមូលហេតុនានា បើធៀបទៅនឹងអ្នកដែលមានពិន្ទុទាប់។
អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា បុរសភាគច្រើននៅក្នុងការស្រាវជ្រាវ គឺជាជនជាតិស្បែកស ដូចនេះ លទ្ធផលអាចប្រែប្រួល ចំពោះការស្រាវជ្រាវ ដែលពាក់ព័ន្ធទៅនឹងជាតិសាសន៍។
វេជ្ជបណ្ឌិត មីឆែល ស្វាត (Michael Schwartz) បាននិយាយថា អាហារសំបូរទៅដោយខ្លាញ់សត្វ និងមិនសូវមានជាតិសរសៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមេតាប៉ូលីស ដែលរួមមានការធាត់នៅនឹងក្បាលពោះ កើនឡើងកម្រិតជាតិស្ករនៅក្នុងឈាម និងឡើងសម្ពាធឈាម។
គាត់បាននិយាយថា វាត្រូវបានគេដឹងដែលថា ប្រភេទនៃចំណីអាហារនេះ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ការគាំងបេះដូង ជំងឺស្ទះសរសៃឈាមខួរក្បាល និងជំងឺមហារីកនានា។
វេជ្ជបណ្ឌិត Schwartz បាននិយាយថា ការស្រាវជ្រាវនេះ ផ្តល់នូវភស្តុតាងដែលពួកយើងបានប្រាប់ ដល់អ្នកជំងឺមហារីកក្រពេញប្រូស្តាត ឬអ្នកដែលចាប់អារម្មណ៍ ក្នុងការការពារជំងឺមហារីកក្រពេញប្រូស្តាតនោះ។
គាត់បានបន្ថែមថា ឥទ្ធិពលនៃការធ្វើលំហាត់ប្រាណ ក្នុងការការពារជំងឺមហារីកក្រពេញប្រូស្តាត ក៏អាចដើរតូសំខាន់ផងដែរ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយ នៅក្នុងកាសែត Cancer Prevention Research៕

ការរីកសរសៃឈាម ក្នុងថង់ពងស្វាស គួរថែទាំខ្លួនដូចម្តេចទៅ?

ការរីកសរសៃឈា មក្នុងថង់ពងស្វាស គឺជាមូលហេតុ ដែលនាំឱ្យការផលិតមេជីវិតឈ្មោល និងគុណភាពរបស់វា ថយចុះយ៉ាងញឹកញាប់ ហើយក៏នាំឱ្យអ្នក មិនអាចមានកូនបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនរាល់អ្នកកើតជំងឺនេះទាំងអស់ សុទ្ធតែប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលទេ។ ជំងឺរីកសរសៃឈាម ក្នុងថង់ពងស្វាស ក៏ធ្វើឱ្យពងស្វាស មិនអាចលូតលាស់ធម្មតា ឬទៅជាស្វិតដែរ។ សំណាងដែរ ភាគច្រើននៃជំងឺនេះ ងាយធ្វើរោគវិនិច្ឆ័យដឹង និងមិនត្រូវការព្យាបាលអ្វីទាំងអស់។ បើសិនជាវាបង្ករោគសញ្ញា ការវះកាត់ព្យាបាល ច្រើនតែជាជម្រើសដ៏ល្អ។
បើសិនជាអ្នក មានជំងឺរីកសរសៃឈាម ក្នុងថង់ពងស្វាស ដែលបង្កឱ្យមានបញ្ហាតិចតួចនោះ តែមិនប៉ះពាល់ ដល់លទ្ធភាពនៃការមានកូនទេ អ្នកគួរតែធ្វើ ដូចខាងក្រោមនេះ ដើម្បីបំបាត់ការឈឺចាប់ ៖
• ប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជា Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin IB)
• ពាក់ឧបករណ៍ទ្រពងស្វាស ដើម្បីបន្ថយសម្ពាធ៕

កាហ្វេ អាចជួយបុរស ដែលលិង្គមិនឡើងរឹង អាចមកធម្មតាវិញ

កាហ្វេ អាចជួយឱ្យលិង្គ របស់មនុស្សប្រុស ឡើងជារៀងរាល់ព្រឹក ហើយការស្រាវជ្រាវថ្មីមួយ បានរកឃើញថា វាអាចជួយរក្សា ជីវិតផ្លូវភេទរបស់បុរស ឱ្យកាន់តែប្រសើរឡើងផងដែរ។
ការស្រាវជ្រាវ បានរកឃើញថា បុរសដែលផឹកកាហ្វេអ៊ីន ច្រើនក្នុងមួយថ្ងៃៗ មានការថយចុះ ហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹង។ មានអ្វីលើកលែងទេ? បុរសដែលមាន ជំងឺទឹកនោមផ្អែម កាហ្វេអ៊ីនបន្ថែម មិនបន្ថយឱកាស នៃការលិង្គងាប់នោះទេ។
ទោះបីជាយើង បានឃើញពីការថយចុះ ចំពោះអត្រានៃបញ្ហា លិង្គមិនឡើងរឹង ចំពោះបុរសដែលធាត់ លើសទម្ងន់ និងលើសឈាមក៏ដោយ ប៉ុន្តែ វាមិនមែនជាការពិត ចំពោះបុរស ដែលមានជំងឺទឹកនោមផ្អែមនោះទេ។ វេជ្ជបណ្ឌិត ដេវីដ ឡូប៉េស (David Lopez) បាននិយាយថា ជំងឺទឹកនោមផ្អែម គឺជាកត្តាហានិភ័យ ធំបំផុតមួយ នៃជំងឺលិង្គមិនឡើងរឹង។
វេជ្ជបណ្ឌិត ណាតាន បា ឆាម៉ា (Natan Bar-Chama) បាននិយាយថា ការស្រាវជ្រាវក៏បានគាំទ្រថា ការផឹកកាហ្វេពី ៣ ទៅ ៥ ពែង ក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ និងជំងឺបេះដូង ដែលបញ្ហាទាំងពីរនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាកត្តាហានិភ័យ នៃបញ្ហាលិង្គមិនឡើងរឹង។
នៅក្នុងការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើបុរស ជាង ៣.៧០០ នាក់។ បុរសទាំងនោះ បានឆ្លើយសំណួរគាត់ អំពីការផឹកកាហ្វេ។
បរិមាណនៃកាហ្វេអ៊ីន ដែលបានលេចឡើង ដើម្បីបន្ថយហានិភ័យ នៃលិង្គមិនឡើងរឹងនោះ គឺស្មើទៅនឹង២ ទៅ៣ពែងនៃកាហ្វេក្នុងមួយថ្ងៃ។
ធៀបទៅនឹងបុរស នៅក្នុងការស្រាវជ្រាវនេះដែរ ដែលបានផឹកពីសូន្យ ទៅ ៧ មីលីក្រាម នៃកាហ្វេអ៊ីនក្នុងមួយថ្ងៃ បុរសដែលបានផឹកពី ៨៥ ទៅ ១៧០ មីលីក្រាមនៃកាហ្វេអ៊ីន គឺមាន ៤២ ភាគរយ ហាក់ដូចជាមិនសូវជាមានបញ្ហាលិង្គមិនឡើងរឹង ហើយអ្នកដែលបានផឹកពី ១៧១ ទៅ ៣០៣ មីលីក្រាម ហាក់ដូចជាមាន ៣៩ ភាគរយ ដែលមិនសូវជាមាន បញ្ហាលិង្គមិនឡើងរឹងឡើយ។
ប្រភពនៃកាហ្វេ នៅក្នុងការស្រាវជ្រាវ រួមមានភេសជ្ជៈនានាដូចជា កាហ្វេ តែ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង។
អ្នកស្រាវជ្រាវជឿថា កាហ្វេអ៊ីន អាចជួយដល់បញ្ហាលិង្គមិនឡើងរឹង ដោយសារតែវាធ្វើសរសៃឈាមអាកទែ និងសាច់ដុំធូរនៅនឹងលិង្គ ដែលជំរុញដល់លំហូរឈាម និងសមត្ថភាពក្នុងការឱ្យលិង្គឡើងធំ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត PLOS One។
ដោយយោងតាមការស្រាវជ្រាវ លិង្គមិនឡើងរឹង បានប៉ះពាល់លើជនជាតិអាមេរិក ជាង ១៨ លាននាក់ ដែលមានអាយុលើសពី ២០ ឆ្នាំ៕

0 comments:
Post a Comment