ឈឺចាប់ពេលមករដូវ គួរផ្លាស់ប្តូររបបអាហារ បែបណាទើបល្អ?
.jpg)
ប្រើថ្នាំបំប៉ន
ការស្រាវជ្រាវ បានឱ្យដឹងថា ការប្រើថ្នាំវីតាមីន និងជីវជាតិបន្ថែម អាចជួយបន្ថយអាការៈឈឺចាប់ ក្នុងពេលមករដូវបាន នៅពេលប្រើបានរាល់ថ្ងៃ។ ចំពោះយន្តការរបស់វាវិញ គឺមិនទាន់មានការយល់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ថ្នាំបំប៉នបែបនេះ ភាគច្រើន គឺបន្ថយការឈឺចាប់បែបរមួលតែម្តង។ ចូរប្រើថ្នាំវីតាមីន E ៥០០ IU វីតាមីន B1 ១០០ មីលីក្រាម វីតាមីន B6 ២០០ មីលីក្រាម និងវីតាមីន D3 រាល់ថ្ងៃ។

ផ្លាស់ប្តូររបបអាហារ
ការសិក្សាមួយបានឱ្យដឹងថា របបអាហារមានជាតិខ្លាញ់ទាប និងសម្បូរបន្លែនោះ គឺអាចជួយបន្ថយការឈឺចាប់ ក្នុងពេលមករដូវបាន។ អ្នកគួរតែញ៉ាំបន្លែពណ៌បៃតងណា ដែលសម្បូរវីតាមីន A, C, E, B, K និង ហ្វូលិកអាស៊ីត។ វីតាមីន និងជាតិរ៉ែទាំងនេះ មិនខុសគ្នានឹងថ្នាំបំប៉នឡើយ គឺអាចសម្រួលដល់ការឈឺចាប់ ក្នុងពេលមករដូវបាន។ អាហារទាំងនេះ ក៏អាចជួយបង្ការជំងឺស្លេកស្លាំង ដោយសារការធ្លាក់ឈាមរដូវដែរ តាមរយៈការផ្តល់នូវជីវជាតិសំខាន់ៗ ដើម្បីបង្កើតគ្រាប់ឈាមក្រហមថ្មី។
• អ្នកគួរតែបង្កើនការទទួលទានជាតិដែកដែរ ក្នុងពេលមករដូវ ដោយការញ៉ាំសាច់ក្រហមគ្មានខ្លាញ់ ឬថ្នាំបំប៉នដើម្បីបង្ការភាពស្លេកស្លាំង។
• បន្លែពណ៌បៃតង និងផ្លែឈើប្រភេទបឺរី ក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលដើរតួនាទីប្រឆាំងនឹងការរលាក និងហើមពោះ។
• ការសិក្សាមួយបានឱ្យដឹងថា ស្ត្រីដែលញ៉ាំអាហារធ្វើពីទឹកដោះគោ បីទៅបួនដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ក៏អាចបន្ថយអាការៈឈឺចាប់ ក្នុងពេលមករដូវបានដែរ។ ប៉ុន្តែ អ្នកមិនគួរញ៉ាំអាហារប្រភេទនេះច្រើនពេកទេ បើសិនជាអ្នក ជាមនុស្សងាយនឹងហើមពោះនោះ។

ញ៉ាំតែ
តែ ជាច្រើនប្រភេទខុសៗគ្នា ប្រហែលជាអាចជួយសម្រួល ដល់ការឈឺចាប់ ក្នុងពេលមករដូវបាន។ ចូរប្រាកដថា នៅពេលជ្រើសរើសតែមកទទួលទាននោះ អ្នកគួរតែយកតែណា ដែលគ្មានជាតិកាហ្វេអ៊ីន ព្រោះតែដែលសម្បូរជាតិកាហ្វេអ៊ីន នឹងធ្វើឱ្យឈឺចាប់កាន់តែខ្លាំង។ តែខ្ញី ប្រហែលជាមានសមត្ថភាព ប្រឆាំងនឹងការរលាកដែរ។

ចៀសវាងគ្រឿងស្រវឹង និងបារី
គ្រឿងស្រវឹង អាចបណ្តាលឱ្យច្រាលជាតិទឹក និងហើមពោះ។ ចំណែកសារធាតុ Nicotine ក្នុងបារីវិញ អាចបណ្តាលឱ្យមានសម្ពាធកាន់តែខ្លាំង និងបង្រួមសរសៃឈាម ដូច្នេះ វានឹងបន្ថយលំហូរឈាមទៅក្នុងស្បូន ហើយឈឺចាប់កាន់តែខ្លាំង៕

វិធីដ៏ល្អបំផុត ក្នុងការព្យាបាលមុន នៅពេលមានផ្ទៃពោះ?

ស្ត្រីជាច្រើន មានបញ្ហាមុន ក្នុងអំឡុងពេលមានផ្ទៃពោះ។
ដើម្បីព្យាបាលរោគមុន នៅពេលមានផ្ទៃពោះ អ្នកត្រូវ ៖
• លាងសម្អាតតំបន់ ដែលឆាប់កើតមុន ដោយប្រុងប្រយ័ត្ន ដោយប្រើទឹកលាងសម្អាតកម្រិតស្រាលជាមួយទឹកក្តៅអ៊ុនៗ នៅពេលព្រឹក និងនៅពេលយប់។ អ្នកក៏អាចលាងសម្អាតស្បែករបស់អ្នក បន្ទាប់ពីការធ្វើលំហាត់ប្រាណ។
• ប្រសិនបើស្បែកមុខអ្នក មានខ្លាញ់នៅគល់រោម អ្នកត្រូវលាងសាប៊ូ ជារៀងរាល់ថ្ងៃ។
• ជៀសវាងការអេះ ញិច ឬច្របាច់មុន ដែលវាអាចបង្កឱ្យមានស្លាកស្នាម។

ប្រសិនបើអ្នកប្រើគ្រឿងសម្អាង អ្នកត្រូវប្រើផលិតផល ដែលគ្មានជាតិប្រេង៕
ការបំបៅដោះកូន ក៏ផ្តល់អត្ថប្រយោជន៍ ដល់ម្តាយផងដែរ

ការបំបៅដោះកូន ធានាថា កូននឹងទទួលបាន សារជាតិចិញ្ចឹមគ្រប់គ្រាន់។ វាក៏អាចផ្តល់ផលល្អ ដល់សុខភាព អ្នកដែលជាម្តាយផងដែរ។
ក្រុមគ្រូពេទ្យ បាននិយាយពីអត្ថប្រយោជន៍ ចំពោះម្តាយ ដែលរួមមាន ៖
- ជំរុញឱ្យស្រកទម្ងន់ និងជួយដល់ស្បូន ឱ្យត្រឡប់មកទំហំដើមវិញ
- បន្ថយស្ត្រេស
- បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទទី ២
- បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញអូវែ និងជំងឺមហារីកសុដន់
- បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្ត ក្រោយពីមានផ្ទៃពោះ
- បន្ថយហានិភ័យ ក្នុងការវិវត្តទៅជាជំងឺពុកឆ្អឹង និងកង្វះជាតិដែក៕

តានតឹងខ្លាំង ពេលមានផ្ទៃពោះ គួរធ្វើយ៉ាងណា?

ភាពតានតឹង ចំពោះការងារ អាចធ្វើឱ្យចុះខ្សោយ ថាមពលរបស់រាងកាយ ដែលត្រូវការចាំបាច់ ដើម្បីថែទាំខ្លួនអ្នក និងទារកនៅក្នុងផ្ទៃ។
ដើម្បីកាត់បន្ថយភាពតានតឹង នៅកន្លែងការងារ អ្នកត្រូវ ៖
• ការត្រួតពិនិត្យ ៖ បង្កើតបញ្ជីការងារប្រចាំថ្ងៃ និងភារកិច្ចអាទិភាព។
• ការនិយាយចេញក្រៅ ៖ អ្នកអាចចែករំលែកនូវរឿងរ៉ាវ ដែលអ្នកមិនសប្បាយចិត្ត ជាមួយរួមមិត្តការងារ មិត្តភក្តិ ឬមនុស្សដែលអ្នកស្រឡាញ់។
• ការសម្រាក ៖ អ្នកអាចអនុវត្តវិធីសាស្ត្រ នៃការសម្រាក ដូចជា ការដកដង្ហើមយឺតៗ ឬ គិតស្រមៃថា អ្នកកំពុងស្ថិតនៅក្នុង កន្លែងស្ងប់ស្ងាត់ ឬការហាត់យូហ្គា នៅមុនសម្រាលកូន៕

ពេលមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង អ្វីបានខ្លះទៅ?

ជាទូទៅ វ៉ាក់សាំង មានផ្ទុកនូវមេរោគអសកម្ម គឺអាចផ្តល់ឱ្យ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ចំពោះវ៉ាក់សាំង ដែលផ្ទុកនូវមេរោគ ដែលនៅរស់ គឺមិនត្រូវផ្ដល់ឱ្យ ស្ត្រីមានផ្ទៃពោះនោះទេ។
វ៉ាក់សាំង អាចផ្តល់ឱ្យ ក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន ៖
• ការចាក់ថ្នាំបង្ការជំងឺផ្តាសាយ នៅក្នុងអំឡុងរដូវផ្តាសាយ ជាធម្មតា ចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមីនា។ ការចាក់ថ្នាំបង្ការជំងឺផ្តាសាយ ត្រូវបានធ្វើឡើង ពីមេរោគអសកម្ម
ដូច្នេះ វាមានសុវត្ថិភាព សម្រាប់ម្ដាយ និងទារកនៅក្នុងផ្ទៃ។ ប៉ុន្តែ ស្ត្រីគួរជៀសវាងការបាញ់ថ្នាំវ៉ាក់សាំងតាមច្រមុះ ដែលត្រូវបានបង្កើតពីមេរោគ ដែលមានជីវិត។
• ការចាក់ថ្នាំបង្ការ ជំងឺតាណូស ខាន់ស្លាក់ និងក្អកមាន់ (Tdap) ៖ ការផ្ដល់វ៉ាក់សាំងនេះ គឺដើម្បីការពារទារកទើបនឹងកើត ពីជំងឺតាណូស ខាន់ស្លាក់ និងក្អកមាន់។ ថ្នាំវ៉ាក់សាំងនេះ គួរតែត្រូវបានផ្តល់ឱ្យ នៅសប្តាហ៍ទី ២៧ និង ៣៦ នៃការមានផ្ទៃពោះ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់ ក្នុងការឆ្លងមេរោគមួយចំនួន
អ្នកផ្តល់សេវាថែទាំសុខភាព ក៏អាចចាក់ថ្នាំវ៉ាក់សាំងដទៃទៀត ដូចជា ជំងឺរលាកថ្លើមប្រភេទ A និងរលាកថ្លើមប្រភេទ B បានផងដែរ។

ចំពោះវ៉ាក់សាំង ដែលស្ត្រីជៀសវាង នៅក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន ៖
• ការចាក់ថ្នាំបង្ការជំងឺអុតស្វាយ
• មេរោគ HPV
• កញ្ច្រិល ស្រឡទែន និងស្អូច។
• ការចាក់ថ្នាំបង្ការជំងឺអុតស្វាយ
• មេរោគ HPV
• កញ្ច្រិល ស្រឡទែន និងស្អូច។
ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ អ្នកត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព អំពីវ៉ាក់សាំងណាមួយ ដែលអ្នកអាចនឹងត្រូវការជាមុន។ ចំពោះវ៉ាក់សាំងដែលផ្ទុកនូវមេរោគរស់ គួរទទួលយ៉ាងហោចណាស់ មួយខែមុនពេលមានផ្ទៃពោះ៕
0 comments:
Post a Comment