Tuesday, June 23, 2015
កីឡាអន្តរជាតិ
6:07 AM
No comments
ក្រុមWorld Cup របស់ស្រី្ដ

ក្រុមCameroonនឹងប្រឈមមុខជាមួយក្រុមEcuador នៅថ្ងៃច័ន្ទដែលជាការប្រកួតលើកដំបូងក្នុងWorld Cup រវាងប្រទេសទាំងពីរនេះ។ Western New York Flash និងឆ្ពោះទៅមុខរបស់Ajara Nchout Nuoya ដែលជាផ្នែកចុងក្រោយមួយរបស់កីឡាករពីរនាក់ដែលចូលរួមជាមួយក្រុមជម្រើសជាតិCameroon។ កាលពីថ្ងៃចន្ទម្សិលមិញនេះវានឹងក្លាយជាប្រវត្ដិសាស្ដ្រមួយរវាងប្រទេសទាំងពីរ របស់ក្រុមCameroonហើយនឹងក្រុម Ecuador ដែលត្រូវបានលេងនៅក្នុងការប្រកួតដំបូងរបស់ពួកគេ ក្នុងWorld Cupនេះ។ ក្រុមCameroonមានលក្ខណះគ្រប់គ្រាន់ក្នុងការប្រកួតនៅក្នុងប្រទេសកាណាដាដែលអាស្រ័យនៃការបញ្ចប់ការរត់ឡើងរបស់ពួកគេនៅក្រោយNigerial នៅឆ្នាំ២០១៤ក្នុងប្រទេសអាហ្វ្រិកជើងឯករបស់ស្ដ្រី។ ការប្រកួតនេះមានការចាប់អារម្មណ៍គួរអោយកត់សម្គាល់របស់ក្រុមCameroonក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្នុងការប្រកួតជម្រុះចំនួនពីររបស់ក្រុមនេះ នៅពេលដែលពួកគេនឹងលេងដើម្បីការពារតំណែងជើងឯកពីភពលោកនៅប្រទេសជប៉ុននាថ្ងៃទី១២ ខែមិថុនា មុនពេលឡើងទៅប្រទេសហ្វីសនៅខែមិថុនា ថ្ងៃទី១៦៕
Manchester United គ្រោងនឹងផ្លាស់ប្តូរ Benzema ពី Real MadridBenzema
បន្ទាប់ពីរដូវការទី ១ នៅ Barclays premier league របស់ លោក Louis van Gaal ត្រូវបានបញ្ចប់ ដែលជួយឲ្យក្រុម បិសាចក្រហម Manchester UTD ទទួលបានចំណាត់ថ្នាក់ លេខ៤ និងមានកៅអី សម្រាប់បន្តទៅលេងក្នុងវគ្គជម្រុសក្នុង UFA Champion League ក្នុងរដូវការក្រោយនេះ គេសង្គេតឃើញមានការធ្វើការផ្លាស់ប្តូរកីឡាករជាច្រើន។ ក្នុងនោះផងដែរ Manchester United ក៏កំពុងតែសម្លឹងមើលខ្សែប្រយុទ្ធថ្មី បន្ទាប់ពី ការចាកចេញបន្ទាប់ពីបញ្ចប់ការខ្ចីជើងរបស់ Radamel Facao ពី Monaco ។ ទស្សនាវដ្តី របស់ The SUN មានការជឿរជាក់ថា កីឡាកររបស់ក្លឹបយក្ស Real Madrid , Karim Benzema ដែលមានសញ្ចាតិបារាំង គឺ នឹងជាប់នៅក្នុងបញ្ចី ផ្លាស់ប្តូរកីឡាកររបស់លោក Van Gaal ដែលតម្លៃត្រូវបានដាក់ជាស្រេចគឺ ៤០M អឺរូ។
កីឡាករ កីឡាករិនីចំនួន ១.២៥0នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ
5:51 AM
No comments
ខេត្តព្រះសីហនុ៖ កីឡាករ កីឡាការិនីខ្មែរ និងបរទេសសរុបចំនួន ១.២៥០នាក់ ជនបរទេស ចំនួន ៣០៧នាក់ បានចូលរួមប្រកួតកីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ដោយចេញដំណើរពីចំណុចអូរឈើទាល មុខភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន និងត្រឡប់មកដល់ចំណុចខាងលើវិញ ដែលជាចំណុចចំណាត់ថ្នាក់-នេះបើតាមការអះអាងរបស់ឯកឧត្តម វ៉ាត ចំរើន អគ្គលេខាធិការ គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា និងមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម ឈិន សេងនួន អភិបាលរងខេត្តព្រះសីហនុ ។
ឯកឧត្តម វ៉ាត ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៌ និងជាអគ្គលេខាធិការគណះកម្មកាជាតិអូឡាំពិកកម្ពុជា បានមានប្រសាសនថា នេះជាទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៤ នៅខេត្តព្រះសីហនុ ដែលមានកីឡាករ កីឡាការីនីចូលរួមរត់ប្រណាំងសរុបចំនួន ១.២៥០នាក់ ក្នុងនោះមានកីឡាករ កីឡាការីនីបរទេសចំនួន ២៥០នាក់ មកពី៣០ប្រទេស ។ ចែកចេញជា ៣ក្រុម គឺ រត់ចំងាយ ២១គីឡូម៉ែត្រ ជាកីឡាករពាក់កណ្តាលអាជីព រត់ចំងាយ១០គីឡូម៉ែត្រ មានកីឡាករចូលរួមរត់ប្រណាំងទូទៅ និងចំណែកចំងាយផ្លូវ៣គីឡូម៉ែត្រ មានកីឡាករជាសិស្ស និងរត់ជាលក្ខណគ្រួសារ ។ ការលេងកីឡានាំមកនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញាដល់មនុស្សគ្រប់រូប ដើម្បីបង្កើនសមត្ថភាព វិន័យសីលធម៌ ជាពិសេសយុវវ័យលេងកីឡាចាកផុតពីពេលទំនេ ដើរលេងផ្តេសផ្តាស សេពគ្រឿងញៀន បង្កជាបក្សពួក បង្កអស្ថេរភាពក្នុងសង្គម ។ តាមគណៈកម្មការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ បានឲ្យដឹងថា នេះជាព្រឹត្តិការណ៍លើកទី៤ សម្រាប់ខេត្តព្រះសីហនុ ដែលរៀបរត់ប្រណាំងជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករខ្មែរឈ្មោះ Ma Viro ពាក់លេខ ១០២៣ រត់ក្នុងថេរវេលា ១ម៉ោង ១៨នាទី និង ៥៦វិនាទី លេខ២ កីឡាករខ្មែរឈ្មោះ Phan sopheak ពាក់លេខ១០៣៣ រត់ក្នុងថេរវេលា១ម៉ោង ៣០នាទី នឹង ៤៣វិនាទី និងលេខ៣ បានទៅកីឡាករជប៉ុនឈ្មោះ Hiroshi Ake ពាក់លេខ១០១៧ រត់ក្នុងថេរវេលា ១ម៉ោង ៣៧នាទី និង ២៩វិនាទី ។
វិញ្ញាសា ២១គីឡូម៉ែត្រ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីអូស្រ្តាលី Kylie Anne ពាក់លេខ២០១៣ រត់ក្នុងថេរវេលា ១ម៉ោង ៤៧នាទី និង ៤៤វិនាទី លេខ២ បានទៅកីឡាការិនី Loes Woodward ជនអង់គ្លេស ពាក់លេខ ២០១៥ រត់ក្នុងថេរវេលា ១ម៉ោង ៥២នាទី និង ៣៣នាទី និងលេខ៣ បានទៅលើកីឡាការិនី Ade Line ជនជាតិអង់គ្លេស ពាក់លេខ ២០០១ ក្នុងថេរវេលា ២ម៉ោង ០០នាទី និង ៤០វិនាទី ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកបុរសលេខ១ បានទៅកីឡាករ Kiang Samorn ជនជាតិកម្ពុជា ពាក់លេខ៣០២៩ រត់ក្នុងថេរវេលា ៣៩នាទី 18វិនាទី និង26 លេខ២ បានទៅកីឡាករ Kang Thoeurm ជនជាតិកម្ពុជា ពាក់លេខ៣០២៨ ក្នុងថេរវេលា ៤០នាទី ៥៧វិនាទី និង៨២ និងលេខ៣បានទៅកីឡាករ Chea Samphors ជនជាតិកម្ពុជា ពាក់លេខ៣១៣៤ ក្នុងថេរវេលា ៤៣នាទី ១៤វិនាទី និង០៣ ។ រត់ចំងាយ ១០គីឡូម៉ែត្រ ផ្នែកនារី លេខ១ បានទៅកីឡាការិនី Heng Mangchu ជនជាតិកម្ពុជា ពាក់លេខ ៤០១១ ប្រើថេរវេលា ៥០នាទី ០៨វិនាទី និង៨៩ លេខ២ បានទៅកីឡាករ Cherie Mcgong ជនជាតិអូស្រ្តាលី ពាក់លេខ៤០០៧ ប្រើថេរវេលា ១ម៉ោង ០៤នាទី ០៣វិនាទី និងលេខ៣ កីឡាការិនី Rebecoa Derith ជនជាតិអង់គ្លេស ពាក់លេខ ៤០២៩ ប្រើថេរវេលា ១ម៉ោង ០៦នាទី និង ២០វិនាទី ។ ដោយឡែកការចូលរួមរត់ប្រណាំងចំងាយផ្លូវ ៣គីឡូម៉ែត្រ មិនបានទទួលមេដាយ និងជ័យលាភីនោះទេ គឺគ្រាន់តែជាការចូលរួមរត់ប្រណាំងជាលក្ខណះគ្រួសារពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ២០១៥តែប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៤ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុ មានកីឡាករ កីឡាការីនីជាតិ និងអន្តរជាតិចូលរួមចំនួន ២០៨៥នាក់ ក្នុងនោះកីឡាករ កីឡាការីនីបរទេសចំនួន ៣០៧នាក់ .
Business Cambodia
12:11 AM
No comments
អគារខុនដូ The Garden Residency គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨
ភ្នំពេញ៖ អគារខុនដូ The Garden Residency ដែលមានសួនច្បារលើអាកាសរហូតដល់ទៅ៣កន្លែងនោះ បាននិងកំពុងសាងសង់ ហើយគ្រោងនឹងបញ្ជាប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០១៨ខាងមុខនេះ។ ខុនដូនេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុនអចលនទ្រព្យJS Land Limited ដែលមកពីប្រទេសម៉ាឡេស៊ី ហើយសាងសង់លើទំហំផ្ទៃដី ២៨ ម២ ទៅ ៥៥ម២ ដែលមានបន្ទប់សរុបចំនួន ២១២ យូនីត អាងហែលទឹកចំនួន ២ រួមទាំងសួនច្បារលើអាកាស ២ និងសួនច្បារលើដំបូលចំនួន១ ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ ។
ជុំវិញនិន្នការរស់នៅកាន់តែស៊ីវិល័យក្នុងយុគ្គសម័យសតវត្សរ៍ទី ២១ នេះ The Garden Residency គឺជាអគារមួយ ដែលមានគំនិត និងការរចនា សមសម្របជាមួយបរិស្ថាននៃការរស់នៅ។ ការស្នាក់នៅក្នុងអគារ The Garden Residency គឺជាការរស់នៅមួយបែបដែលបញ្ចូលជាមួយបរិយាកាស និងទេសភាពបៃតង ទីធ្លាទូលាយ មានលក្ខណៈទាន់សម័យ។
តាមប្រសាសន៍របស់លោក ណារ៉ូ បុគ្គលិកផ្នែកទីផ្សារ នៃក្រុមហ៊ុនអចលនទ្រព្យJS Land Limited បានឲ្យពាណិជ្ជកម្ម កម្ពុជាដឹងថា ខុនដូនេះបានសហការជាមួយនឹងធនាគារ May Bank Plc ដើម្បីផ្តល់ភាពងាយស្រួល ដោយអតិថិជនគ្រាន់តែបង់ ៣០ ភាគរយ ដើម្បីទទួលបានខុនដូ ១យូនីត (Unit) និង ៧០ ភាគរយទៀតអតិថិជនមានឱកាសបង់រំលស់រហូតដល់ទៅ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ ៩ភាគរយក្នុង ១ឆ្នាំ។
The Garden Residency ផ្តល់ជូនអតិថិជន នូវការសម្រាកលំហែកាយជាមួយនឹងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យរាងកាយ និងចិត្តគំនិតរបស់អ្នកស្នាក់នៅកាន់ស្រស់ស្រាយជាមួយខុនដូ TheGarden Residency ។
ចំនួនអ្នកប្រើប្រាស់ Facebook សម្រាប់អាជីវកម្ម កើនដល់ ៤០លាននាក់
ចំនួនអ្នកប្រើប្រាស់ Facebook សម្រាប់អាជីវកម្ម កើនដល់ ៤០លាននាក់
បច្ចុប្បន្នមានចំនួនមនុស្សប្រមាណជា ៤០លាននាក់ បានប្រើប្រាស់បណ្ដាញ ទំនាក់ទំនង សង្គម Facebook ដើម្បីប្រកបអាជីវកម្ម និងមុខជំនួញធុរកិច្ចផ្សេងៗ ខណៈដែលចំនួន គណនី Facebook បានកើនឡើងដល់ ១,៤ ពាន់លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោង តាមសម្ដី អ្នកស្រី Sheryl Sandberg ក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន នៅក្រុមហ៊ុន Facebook ។
អ្នកស្រីបានបន្តទៀតថា ក្នុងរយៈពេល ១១ ឆ្នាំមកនេះ Facebook បានជួយមនុស្សទូទាំងពិភពលោក ក្នុងការពង្រីកបណ្ដាញទំនាក់ទំនង របស់ពួកគេ ហើយ ក្នុងនោះក៏មានអ្នកប្រើប្រាស់ Facebook ដើម្បីប្រកបមុខជំនួញ និងអាជីវកម្មផ្សេងៗ ដោយបានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺ ៤០លាននាក់ មកទល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ អ្នកប្រើប្រាស់ Facebook ក្នុងរង្វង់ ២លាននាក់បានយកបណ្ដាញទំនាក់ទំនងសង្គមមួយនេះ ទៅផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ។
Facebook បានចាប់ផ្ដើមបង្កើតឡើង នៅថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ២០០៤ មានអាយុកាល ១១ឆ្នាំហើយ ដែលត្រូវបានបង្កើតដោយ លោក Mark Zuckerberg រួមជាមួយនឹងសហស្ថាបនិក ៤រូបផ្សេងទៀត។ ដំបូងឡើយ Facebook បង្កើតឡើងសម្រាប់តែសិស្សមកពីសកលវិទ្យាល័យ Harvard ប្រើប្រាស់តែប៉ុណ្ណោះ តែបន្ទាប់មកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់យ៉ាងទូលំទូលាយ និងបានទទួល ប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។រហូតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ បានចុះឈ្មោះបង្កើតគណនីFacebook ។
ទីស្នាក់ការធំរបស់ Facebook ស្ថិតនៅ រដ្ឋ California សហរដ្ឋអាមេរិក និងមានបុគ្គលិកចំនួន ៨,៣៤៧នាក់ ដោយមានប្រាក់ចំណូលសុទ្ធ ២,៩២៥ ពាន់លានដុល្លារ (ឆ្នាំ ២០១៤) និងទ្រព្យសម្បត្តិសរុប៤០,១៨ ពាន់លានដុល្លារ ដែលធ្វើឲ្យលោក Mark Zuckerbergក្លាយជាមហាសេដ្ឋីវ័យក្មេងឈរលខរៀងទី ១៧ របស់ទស្សនាវដ្តី Forbes ក្នុងចំណោមមហាសេដ្ឋីឯទៀត នៅទូទាំងពិភពលោក។
សូមជម្រាបផងដែរថា នៅឆ្នាំ ២០១៤ មានចំនួនមនុស្សប្រើប្រាស់ Facebook ប្រមាណ១,៣៩ពាន់លាននាក់ និងបានតភ្ជាប់ ពីបណ្ដាញមួយទៅបណ្ដាញមួយទៀតជារៀងរាល់ខែ ហើយក្នុងនោះក៏មាន បណ្តាញដែលជាកម្មសិទ្ធរបស់ Facebook ផ្សេងទៀតដូចជា៖ WhatsApp (៧០០ លាននាក់) Messenger (៥០០ លាននាក់) និង Instagram (៣០០ លាននាក់) ផងដែរ៕
Jack Ma៖ សង្រ្គាមលោក កំពុងចាប់ផ្ដើម រវាងមនុស្ស និងធម្មជាតិ
អាមេរិច៖មហាសេដ្ឋីវ័យពាក់កណ្ដាល ១០០ មានសញ្ជាតិចិន លោក Jack Ma បានបង្ហើបអំពីសង្គ្រាមពីភពលោក ដែលអាចនឹងផ្ទុះឡើងជាលើកទី៣ ប៉ុន្តែវាមិនមែនសង្គ្រាមរវាងមនុស្ស និងមនុស្សទេ តែវាជាសង្គ្រាមរវាងមនុស្ស និងធម្មជាតិទៅវិញ។
លោក Jack Ma ស្ថានិកក្រុមហ៊ុន Alibaba បានពោលដូចនេះ ខណៈរូបលោកបានចូលរួមជាភ្ញៀវកិត្តិយស ក្នុងវេទិកា ក្លឹបសេដ្ឋកិច្ច នៅទីក្រុងញ៉ូវយក។ លោក Jack Ma បានលើកឡើងថា សង្គ្រាមលោកលើកទី៣នេះ មិនមែនជាសង្គ្រាមរវាងប្រទេសចិន និងអាមេរិកនោះទេ តែវាគឺជាសង្គ្រាមរវាងមនុស្ស និងជម្ងឺរាត្បាតមួយដ៏កាចសាហាវ ដែលបាននឹងកំពុងតែចាប់ផ្ដើម និងរីកសុះសាយតាមរយៈមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមិនដឹងខ្លួន។
ប្រភេទជម្ងឺនេះគឺមានសមត្ថភាពខ្ពស់ ដែលវាងាយឆ្លងតាមរយៈការដកដង្ហើម ហើយវាបាននឹងកំពុងតែឆ្ពោះទៅបំផ្លាញ សុខភាពអ្នកដែលមានជីវភាពក្រីក្រ ហើយមិនយូរប៉ុន្មានទេវានឹង រីករាលដាលដល់មនុស្សទូទាំងពិភពលោកនេះផងដែរ មិនតែប៉ុណ្ណោះជម្ងឺនេះ គ្មានថ្នាំណាអាចព្យាបាលបាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ ថា ករណីថ្មី ទាំង៧ នៃវីរុស MERS បានកំពុងរាតត្បាត នឹងបានសម្លាប់មនុស្សចំនួន១៤នាក់មកទល់ពេលនេះ ខណៈដែលពលរដ្ឋម្នាក់ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសស្លូវ៉ាគី បន្ទាប់ពីត្រូវគេសង្ស័យថានៅទីនោះមានផ្ទុកមេរោគនេះ ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយថា ករណីថ្មីទាំង៧ នោះបានធ្វើឲ្យចំនួននៃការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ានៅកូរ៉េខាងត្បូង កើនដល់ចំនួន ១៤៥ នាក់៕
Monday, June 22, 2015
[គន្លឹះខ្លី] វិធី Block Contact កុំឲ្យនរណាម្នាក់រំខាន ក្នុង iPhone
11:48 PM
No comments
គន្លឹះនេះប្រហែលជាត្រូវចិត្តមនុស្សស្រីភាគច្រើន ដែលកំពុងចង់ Block Contact ណាមួយ កុំឲ្យមករំខានលោកអ្នក ដូចជាតេ ឬផ្ញើសារជាញឹកញាប់ និងមូលហេតុផ្សេងទៀត ដែលធ្វើឲ្យលោកអ្នកធុញថប់ ។ លោកអ្នកមិនត្រូវការដំឡើងកម្មវិធី ឬ Tweak ជំនួយឡើយ វាមិនផ្តល់ផលល្អប្រសើរសម្រាប់លោកអ្នកនោះទេ ព្រោះថាមុខងារនេះ មានស្រាប់នៅក្នុង ឧបករណ៍ iOS ។

ចំណាំ៖ ប្រសិនបើលោកអ្នកគ្រាន់តែចង់ស្ងាត់មួយភ្លែត នេះមិនមែនជាវិធីត្រឹមត្រូវទេ លោកអ្នកគួរប្រើ Do Not Disturb ដែលអាចកំណត់ម៉ោង និង Contact ណាមួយដែលលោកអ្នកអនុញ្ញាតឲ្យតេចូល ដោយចូលទៅកាន់ Settings => Do Not Disturb ។
របៀបបង្ខាំង (Block) Contact
ដើម្បីអាចបង្ខាំង Contact ណាមួយកុំឲ្យរំខានលោកអ្នក នៅក្នុង iOS វាមានវិធីមួយចំនួនដែលអ្នកអាចធ្វើតាម តែសំបុកអាយធីសូមណែនាំវិធីងាយខាងក្រោមនេះ ដើម្បីលោកអ្នកងាយក្នុងការអនុវត្តន៍តាម៖
- សូមបើកកម្មវិធី Phone ដែលប្រើសម្រាប់តេចេញ ហើយ Tap ទៅលើ “Recents” ដែលជាលេខទូរស័ព្ទដែលបានទាក់ទងថ្មីៗ
- ជ្រើសរើស Contact ណាមួយ ដែលលោកអ្នកចង់បង្ខាំង ហើយ Tap លើប៊ូតុងព័ត៌មាន សញ្ញា (i)
- បន្ទាប់មកសូម Scroll ចុះក្រោម លោកអ្នកនឹងឃើញ “Block this caller” នៅផ្នែកខាងក្រោមបង្អស់
- សូម Tap លើ “Block this Caller” ហើយជ្រើសរើសយក “Block Contact” ដើម្បីបញ្ជាក់ ។

បន្ទាប់ពីលោកអ្នកបានអនុវត្តន៍ចប់សព្វគ្រប់ហើយ នោះ Contact ដែលមានលេខទូរស័ព្ទ, សារអេឡិចត្រូនិច, ការផ្ញើសារ, iMessage, FaceTime និងសូម្បីតែ Apple ID (បើមាន) នឹងត្រូវបានបង្ខាំងជារៀងរហូត ។ មួយវិញទៀត ម្ចាស់ Contact ដែលត្រូវបានបង្ខាំងដោយលោកអ្នក នឹងមិនទទួលបានព័ត៌មាននៃការបញ្ជាក់ណាមួយឡើយ មានន័យថាពួកគេនឹងមិនដឹងថាលោកអ្នកបានបង្ខាំងពួកគេឡើយ ។
វាជាជម្រើសដ៏ប្រសើរមួយ ជំនួសឲ្យការប្តូរលេខទូរស័ព្ទ (ប្តូរ SIM-Card) ឬបង្កើត Apple ID ថ្មី (ប្រើក្នុង FaceTime) ។ ជួនកាលលេខរបស់លោកអ្នកត្រូវបានគេប្រើប្រាស់ពីមុន ដោយជាប់ជាមួយ Contact ដែលមិនទាក់ទងនឹងលោកអ្នក ឬជាក្រុមផ្សព្វផ្សាយតែងតេមករំខាន ឬផ្ញើសារជាញឹកញាប់ ។
សម្រាប់លោកអ្នកដែលប្រើ iOS 7 ឡើងទៅនឹងអាចប្រើប្រាស់មុខងារមានស្រាប់នៅក្នុង iPhone លោកអ្នក ។
បន្ថែមលើនេះទៀត សូមលោកអ្នកចំណាំថា Contact ដែលបានបង្ខាំង នឹងត្រូវបង្ខាំងដូចគ្នានៅក្នុងឧបករណ៍ដទៃទៀតរបស់លោកអ្នក ។ ឧទាហរណ៍៖ បើលោកអ្នកប្រើ Apple ID តែមួយជាមួយនឹង iPhone ឬ iPad ឬ MacBook នោះវានឹងបង្ខាំង Contact នោះទាំងអស់តែម្តង ។

វិធីនេះមិនប្រើជាមួយសមាជិកគ្រួសារ សាច់ញាតិ ឬមិត្តភក្តិដែលរាប់អានគ្នាជិតស្និទ្ធឡើយ វានឹងធ្វើឲ្យលោកអ្នកកាន់តែមានបញ្ហា បើលោកអ្នកគិតតែពីបង្ខាំងពួកគេ ពេលខឹងម្តងៗ! កុំភ្លេចអានសារព្រមាន មុនពេលអ្នកសម្រេចចិត្តបង្ខាំងនរណាម្នាក់ ៕
របៀបកម្ចាត់មេរោគ (Virus) ចេញពី USB Flash កុំឱ្យឆ្លងចូលកុំព្យូទ័រដោយមិនប្រើកម្មវិធី
11:39 PM
No comments
និយមន័យនៃមេរោគកុំព្យូទ័រ (Computer Virus) គឺជាកម្មវិធីតូចៗមានឥទ្ធិពលលើដំណើរការ និងមុខងារផ្សេងៗរបស់កុំព្យូទ័រ ភាគច្រើនគឺធ្វើឲ្យកុំព្យូទ័រមានដំណើរការយឺត ខូចខាតដល់ឯកសារ និងខូចកម្មវិធីមិនអាចដំណើរការបានក៏មាន។ សព្វថ្ងៃ Virus អាចចម្លងខ្លួនពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតបានយ៉ាងរហ័ស ហើយការចម្លងភាគច្រើនគឺប្រព្រឹត្តទៅតាម USB Flash តែម្ដង។
លោកអ្នកដែលប្រើប្រាស់កុំព្យូទ័រភាគច្រើន ប្រហែលជាបានដឹងមកហើយអំពីផលប៉ះពាល់បណ្ដាលមកពី virus នោះ។ ប្រភេទមេរោគ (virus) ខ្លះ ក្រោយពីឆ្លងចូលកុំព្យូទ័រ នោះវានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ មុខងារផ្សេងៗរបស់កុំព្យូទ័រ ឬធ្វើឲ្យខូចឯកសារ ខូចកម្មវិធី ឬអាចខូចដល់ប្រព័ន្ធប្រតិបត្តិការទាំងមូលទៀតផង។
កន្លែងដដែលមេរោគចរាចរចម្លងខ្លួនមមាញឹកខ្លាំងជាងគេ ឃើញច្រើនតែនៅតាមបណ្ដាហាង ឬកន្លែងហ្វូតូកូពីក្រដាសមួយចំនួន និងហាងអ៊ីនធឺណិតតែម្ដង។ ដូច្នេះតើមានវិធីយ៉ាងណា ទើបការពារមិនឱ្យមេរោគ (virus) លើ USB Flash ឆ្លងចូលកុំព្យូទ័រផ្ទាល់ខ្លួន (PC) របស់អ្នក? ខាងក្រោមនេះគឺជារបៀបលុបមេរោគទាំងនោះចេញពី USB Flash ដោយមិនចាំបាច់ប្រើកម្មវិធីកម្ចាត់មេរោគ Antivirus ឡើយ។
១) បើក Command Prompt ដែលមានស្រាប់នៅលើ Windows ដោយចុចលើប៊ូតុង Start រួចវាយអក្សរ ‘cmd’ រួចចុចស្ដាំ mouse រើសយក Run as administrator (អនុវត្ដបានទាំងនៅលើ Windows 7 និង Windows 8/8.1)

២) អ្នកត្រូវដឹងនូវអក្សរតំណាង drive របស់អ្នកដូចជា៖
C:
J:
F:
D:
E:
C:
J:
F:
D:
E:

ឧទាហរណ៍អក្សរតំណាង drive របស់ USB flash គឺ D: ដូច្នេះអ្នកត្រូវសរសេរ D: នៅក្នុងផ្ទាំង Command Prompt
៣) បន្ទាប់មកសរសេរ attrib -s -h *.* /s /d រួចចុច Enter

៤) រួចហើយសរសេរ dir។ ‘dir’ គឺជាពាក្យបញ្ជាដើម្បីឱ្យ drive បង្ហាញនូវទិន្នន័យ (file + folder …) នៅលើ Drive

៥) ក្រោយពីអ្នកបានវាយពាក្យបញ្ជាខាងលើរួច នោះផ្ទាំង command prompt នឹងបង្ហាញនូវបញ្ជីឯកសារទាំងឡាយដែលមាននៅលើ USB Flash។ ត្រង់នេះ សូមរកមើលឈ្មោះប្រភេទឯកសារមានកន្ទុយ (extension) ជា ” .exe ” ណាដែលចម្លែក អ្នកមិនស្គាល់ ឬមិនធ្លាប់ដែល copy ចូលនោះ ដើម្បីប្ដូរឈ្មោះចេញ។ ឧទាហរណ៍អ្នកស្វែងរកឯកសារចម្លែកនោះមានឈ្មោះ folder.exe ដូច្នេះសូមប្ដូរឈ្មោះទៅជាឈ្មោះផ្សេងវិញថា newfile ជាឧទាហរណ៍។

ការប្រើប្រាស់ពាក្យបញ្ជាសម្រាប់ប្ដូរឈ្មោះលើ command prompt គឺ rename folder.exe newfile
(ចំណាំ៖ ក្រោយពេលប្ដូរ លោកអ្នកមិនចាំបាច់បន្ថែមកន្ទុយ (extension) ‘.exe ‘ ឡើយ ហើយត្រូវស្វែងរកឯកសារទាំងឡាយមិនខ្វល់ថាជា file ឬ folder ទេឱ្យតែមានឈ្មោះចម្លែក ហើយមានកន្ទុយ extension ជា *.exe លោកអ្នកអាចធ្វើការប្ដូរឈ្មោះថ្មី ហើយមិនចាំបាច់សរសេរដាក់កន្ទុយ *.exe នោះទេ)
៦) ដោយការធ្វើតាមជំហានខាងលើ នោះអ្នកនឹងមិនខ្លាចឆ្លងមេរោគពី USB Flash ទៀតឡើយ ទោះបីកុំព្យូទ័ររបស់អ្នកគ្មានកម្មវិធីកម្ចាត់មេរោគ (Antivirus) ក៏ដោយ។ ក្រោយមក សូមចូលទៅ my computer រួចបើកចូល Drive ដែលជាទីតាំង USB Flash នោះ ប៉ុន្តែយល់ល្អអ្នកគួរតែបើកតាមផ្ទាំងខាងឆ្វេងក្នុងទម្រង់ Windows Explorer ល្អជាងការចុច double click នៅលើឈ្មោះ drive ផ្ទាល់ ដើម្បីកាន់តែសុវត្ថិភាពខ្ពស់ថែមមួយកម្រិតទៀត ជៀសវាងប៉ះចំមេរោគនាំឲ្យ virus ដំណើរការឆ្លងចូលកុំព្យូទ័រ

៧) នៅជំហានទី៥ ខាងលើ ប្រសិនអ្នកប្រាកដថាឯកសារទាំងនោះគឺជាមេរោគ នោះអ្នកក៏អាចប្រើពាក្យបញ្ជាលុបតែម្ដងក៏បាន។ ដើម្បីលុបសូមសរសេរ del [filename]។ ឧទាហរណ៍៖ del virus.exe
បញ្ជាក់៖ ជំហានខាងលើក្រៅពីអាចអនុវត្តបានជាមួយ USB Flash តែក៏អាចប្រើជាមួយ Memory Card និង External HardDisk បានផងដែរ៕
ដើម្បីកាន់តែច្បាស់ថែមទៀតសូមទស្សនាវីដេអូខាងក្រោម៖
សុខភាពបុរស
11:38 PM
No comments
បុរសគួរធ្វើយ៉ាងណា ដើម្បីឱ្យមានសុខភាពល្អ?
.jpg)
បុរស កំពុងស្ថិតនៅក្នុង ការគំរាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរ នៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC)។
ការផ្លាស់ប្តូរ របៀបរបបរស់នៅមួយចំនួន អាចកាត់បន្ថយការប្រឈមទាំងនេះ ដើម្បីទទួលបានសុខភាពល្អ។
អ្នកត្រូវ ៖
• មិនត្រូវជក់បារី ឬប្រើប្រាស់ផលិតផលថ្នាំជក់ផ្សេងទៀត ៖ វាជាការសំខាន់ផងដែរ ក្នុងការជៀសវាងការប៉ះពាល់ ទៅនឹងផ្សែងបារី ការបំពុលខ្យល់ និងការប៉ះពាល់សារធាតុគីមីមួយចំនួន។
• ការទទួលទានអាហារ ដែលមានសុខភាពល្អ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិសរសៃខ្ពស់ និងប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ត្រី។ ការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ និងជាតិសូដ្យូម ត្រូវស្ថិតក្នុងដែនកំណត់ណាមួយ ហើយត្រូវរក្សាទម្ងន់ឱ្យមានសុខភាពល្អ។
• ការធ្វើលំហាត់ប្រាណ ក្នុងទម្លាប់ប្រចាំថ្ងៃ ៖ អាចជួយអ្នកគ្រប់គ្រងទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
• កំណត់ការសេពគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកផឹកស្រា ត្រូវផឹកក្នុងកម្រិតមធ្យម។ ចំពោះបុរសដែលមានអាយុតិចជាង ៦៥ ឆ្នាំ ត្រូវផឹកត្រឹមតែ ២ ដងក្នុងមួយថ្ងៃ ចំពោះបុរសដែលមានអាយុច្រើនជាង ៦៥ ឆ្នាំត្រូវផឹកមួយដងក្នុងមួយថ្ងៃ ព្រោះអាចប្រឈមនឹងហានិភ័យ នៃជំងឺមហារីក ដូចជា មហារីកថ្លើមជាដើម។ ការសេពគ្រឿងស្រវឹងច្រើនពេក ក៏អាចធ្វើឱ្យសម្ពាធឈាមកើនខ្ពស់ផងដែរ។
• ការគ្រប់គ្រងភាពតានតឹង ៖ អ្នកត្រូវមានវិធានការ ដើម្បីកាត់បន្ថយភាពតានតឹង ឬរៀនដើម្បីដោះស្រាយ ជាមួយនឹងភាពតានតឹងទាំងនោះ៕

ការរីកសរសៃវ៉ែន ក្នុងពងស្វាស គួរព្យាបាលបែបណា?

ការព្យាបាលការរីកធំ របស់សរសៃវ៉ែនក្នុងពងស្វាស ប្រហែលមិនមែនជារឿងសំខាន់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាជំងឺនេះ បង្កការឈឺចាប់ ស្វិតពងស្វាស ឬធ្វើឱ្យអត់កូន អ្នកប្រហែលជាដល់ពេល ត្រូវព្យាបាលហើយ។
គោលបំណងនៃការវះកាត់ គឺដោះស្រាយបញ្ហាសរសៃវ៉ែន ដែលកំពុងតែស្ទះ ដើម្បីឱ្យលំហូរឈាមហូរដូចធម្មតាវិញ។ ករណីបុរសមិនអាចមានកូនបាន ការព្យាបាលនឹងពង្រឹង ឬព្យាបាលអាការៈនេះ ឬពង្រឹងគុណភាពរបស់មេជីវិតឈ្មោលបាន បើសិនជាមានការព្យាបាល ដោយចាក់បញ្ចូលមេជីវិតឈ្មោល។
ជាធម្មតា ជំងឺរីកសរសៃវ៉ែននៅពងស្វាស នឹងវិវត្តដល់វ័យជំទង់ ហើយទំនងជាប៉ះពាល់ ដល់ការផលិតមេជីវិតឈ្មោល កាន់តែខ្លាំងទៀត។ ថ្វីបើមានការថយចុះ គុណភាពរបស់មេជីវិតឈ្មោលក៏ពិតមែន តែបុរសដែលមានជំងឺនេះ ច្រើនតែនៅបន្តអាចទទួលបានមេជីវិតឈ្មោល ប្រកបដោយគុណភាព ដើម្បីអាចមានកូន នៅលើកក្រោយបានដដែល។
ហេតុផលដ៏ច្បាស់លាស់ ដើម្បីព្យាបាលអាការៈ រីកសរសៃឈាមវ៉ែនក្នុងពងស្វាស នៅវ័យជំទង់នោះមានដូចជា ពងស្វាសកំពុងតែវិវត្ត ទៅរកភាពស្វិត ឈឺ ឬពិនិត្យទឹកកាមទៅ ឃើញខុសធម្មតា។ ទោះបីជាការព្យាបាល ជាទូទៅ នឹងពង្រឹងដល់លក្ខណៈ របស់មេជីវិតឈ្មោលក៏ដោយ ក៏វាមិនច្បាស់ដែរថា ពេលមិនព្យាបាលជំងឺនេះ វានឹងវិវត្តកាន់តែធ្ងន់ធ្ងរ ទៅលើគុណភាពមេជីវិតឈ្មោល ឬអត់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលជំងឺរីកសរសៃឈាមវ៉ែនក្នុងពងស្វាស នៅតែមានផលវិបាករបស់អញ្ជឹង ដូចជា ៖
• ដកទឹកក្នុងថង់ពងស្វាស
• កើតជំងឺរីកសរសៃឈាមវ៉ែនឡើងវិញម្តងទៀត
• ស្វិតពងស្វាស
• មានការបង្ករោគ
• ខូចសរសៃឈាមអាកទែ។
• ដកទឹកក្នុងថង់ពងស្វាស
• កើតជំងឺរីកសរសៃឈាមវ៉ែនឡើងវិញម្តងទៀត
• ស្វិតពងស្វាស
• មានការបង្ករោគ
• ខូចសរសៃឈាមអាកទែ។
វិធីសាស្ត្រ ក្នុងការព្យាបាល មានដូចជា ៖
• ការវះបើកស្បែកដោយផ្ទាល់
• វះកាត់ដោយប្រើបំពង់ឆ្លុះ
• Percutaneous Embolization
• Varicocele Treatment៕
• ការវះបើកស្បែកដោយផ្ទាល់
• វះកាត់ដោយប្រើបំពង់ឆ្លុះ
• Percutaneous Embolization
• Varicocele Treatment៕
អាហារសំបូរជាតិខ្លាញ់ ជាសត្រូវនៃ ជំងឺមហារីកក្រពេញប្រូស្តាត

ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អ្នកជំងឺមហារីកក្រពេញប្រូស្តាត ដែលមានសុខភាពមិនល្អ ហើយទទួលទានអាហារ ដែលសំបូរទៅដោយជាតិខ្លាញ់ នឹងមានហានិភ័យខ្ពស់ នៃការស្លាប់ពីជំងឺនេះ។
វេជ្ជបណ្ឌិត ជូច ឆាវ៉ារ៉ូ (Jorge Chavarro) បាននិយាយថា មានការបង្ហាញតិចតួច ពីការណែនាំបុរស ដែលរស់នៅជាមួយនឹង ជំងឺមហារីកក្រពេញប្រូស្តាតថាតើ ពួកគេអាចមានការប្រែប្រួលរបៀបរស់យ៉ាងណា ដើម្បីផ្តល់ភាពប្រសើរឡើង ដល់ការរស់នៅ។ លទ្ធផលរបស់យើងបានបង្ហាញថា អាហារដែលនាំឱ្យមានសុខភាពល្អដល់បេះដូង អាចផ្តល់ប្រយោជន៍ដល់បុរសទាំងនេះ ដោយបន្ថយឱកាសនៃការស្លាប់ ពីជំងឺមហារីកក្រពេញប្រូស្តាត។
ការស្រាវជ្រាវ បានមើលទៅលើគ្រូពេទ្យ ជិតមួយពាន់នាក់ ដែលបានវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាត និងត្រូវបានតាមដាន អស់រយៈពេលជាមធ្យម ១៤ ឆ្នាំ ក្រោយពីធ្វើរោគវិនិច្ឆ័យ។
ក្រុមអ្នកស្រាវជ្រាវ បានវាយតម្លៃលើទម្លាប់នៃការញ៉ាំរបស់បុរស ដើម្បីមើលថាតើពួកគេ បានញ៉ាំចំណីអាហារ ដែលមិនផ្តល់សុខភាពល្អ ឬញ៉ាំអាហារដែលល្អ ដូចជាផ្លែឈើ និងបន្លែជាដើម។
ខណៈដែលការស្រាវជ្រាវ មិនអាចបង្ហាញពីហេតុ និងផលបាន អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលមានពិន្ទុខ្ពស់បំផុត ចំពោះទម្លាប់នៃការញ៉ាំ ហាក់ដូចជាមាន ២,៥ ដង ក្នុងការស្លាប់ ដោយសារជំងឺមហារីកក្រពេញប្រូស្តាត និង ៦៧ ភាគរយ ហាក់ដូចជាស្លាប់ ដោយសារតែមូលហេតុដទៃ ធៀបទៅនឹងអ្នក ដែលមានពិន្ទុទាបបំផុត។
ផ្ទុយមកវិញ បុរសដែលមានពិន្ទុខ្ពស់បំផុត ចំពោះទម្លាប់នៃការញ៉ាំអាហារ មាន ៣៦ ភាគរយហាក់ដូចជាមិនស្លាប់ ពីមូលហេតុនានា បើធៀបទៅនឹងអ្នកដែលមានពិន្ទុទាប់។
អ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា បុរសភាគច្រើននៅក្នុងការស្រាវជ្រាវ គឺជាជនជាតិស្បែកស ដូចនេះ លទ្ធផលអាចប្រែប្រួល ចំពោះការស្រាវជ្រាវ ដែលពាក់ព័ន្ធទៅនឹងជាតិសាសន៍។
វេជ្ជបណ្ឌិត មីឆែល ស្វាត (Michael Schwartz) បាននិយាយថា អាហារសំបូរទៅដោយខ្លាញ់សត្វ និងមិនសូវមានជាតិសរសៃ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមេតាប៉ូលីស ដែលរួមមានការធាត់នៅនឹងក្បាលពោះ កើនឡើងកម្រិតជាតិស្ករនៅក្នុងឈាម និងឡើងសម្ពាធឈាម។
គាត់បាននិយាយថា វាត្រូវបានគេដឹងដែលថា ប្រភេទនៃចំណីអាហារនេះ អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ការគាំងបេះដូង ជំងឺស្ទះសរសៃឈាមខួរក្បាល និងជំងឺមហារីកនានា។
វេជ្ជបណ្ឌិត Schwartz បាននិយាយថា ការស្រាវជ្រាវនេះ ផ្តល់នូវភស្តុតាងដែលពួកយើងបានប្រាប់ ដល់អ្នកជំងឺមហារីកក្រពេញប្រូស្តាត ឬអ្នកដែលចាប់អារម្មណ៍ ក្នុងការការពារជំងឺមហារីកក្រពេញប្រូស្តាតនោះ។
គាត់បានបន្ថែមថា ឥទ្ធិពលនៃការធ្វើលំហាត់ប្រាណ ក្នុងការការពារជំងឺមហារីកក្រពេញប្រូស្តាត ក៏អាចដើរតូសំខាន់ផងដែរ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយ នៅក្នុងកាសែត Cancer Prevention Research៕

ការរីកសរសៃឈាម ក្នុងថង់ពងស្វាស គួរថែទាំខ្លួនដូចម្តេចទៅ?

ការរីកសរសៃឈា មក្នុងថង់ពងស្វាស គឺជាមូលហេតុ ដែលនាំឱ្យការផលិតមេជីវិតឈ្មោល និងគុណភាពរបស់វា ថយចុះយ៉ាងញឹកញាប់ ហើយក៏នាំឱ្យអ្នក មិនអាចមានកូនបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនរាល់អ្នកកើតជំងឺនេះទាំងអស់ សុទ្ធតែប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលទេ។ ជំងឺរីកសរសៃឈាម ក្នុងថង់ពងស្វាស ក៏ធ្វើឱ្យពងស្វាស មិនអាចលូតលាស់ធម្មតា ឬទៅជាស្វិតដែរ។ សំណាងដែរ ភាគច្រើននៃជំងឺនេះ ងាយធ្វើរោគវិនិច្ឆ័យដឹង និងមិនត្រូវការព្យាបាលអ្វីទាំងអស់។ បើសិនជាវាបង្ករោគសញ្ញា ការវះកាត់ព្យាបាល ច្រើនតែជាជម្រើសដ៏ល្អ។
បើសិនជាអ្នក មានជំងឺរីកសរសៃឈាម ក្នុងថង់ពងស្វាស ដែលបង្កឱ្យមានបញ្ហាតិចតួចនោះ តែមិនប៉ះពាល់ ដល់លទ្ធភាពនៃការមានកូនទេ អ្នកគួរតែធ្វើ ដូចខាងក្រោមនេះ ដើម្បីបំបាត់ការឈឺចាប់ ៖
• ប្រើថ្នាំបំបាត់ការឈឺចាប់ ដូចជា Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin IB)
• ពាក់ឧបករណ៍ទ្រពងស្វាស ដើម្បីបន្ថយសម្ពាធ៕

កាហ្វេ អាចជួយបុរស ដែលលិង្គមិនឡើងរឹង អាចមកធម្មតាវិញ
180

កាហ្វេ អាចជួយឱ្យលិង្គ របស់មនុស្សប្រុស ឡើងជារៀងរាល់ព្រឹក ហើយការស្រាវជ្រាវថ្មីមួយ បានរកឃើញថា វាអាចជួយរក្សា ជីវិតផ្លូវភេទរបស់បុរស ឱ្យកាន់តែប្រសើរឡើងផងដែរ។
ការស្រាវជ្រាវ បានរកឃើញថា បុរសដែលផឹកកាហ្វេអ៊ីន ច្រើនក្នុងមួយថ្ងៃៗ មានការថយចុះ ហានិភ័យនៃបញ្ហាលិង្គមិនឡើងរឹង។ មានអ្វីលើកលែងទេ? បុរសដែលមាន ជំងឺទឹកនោមផ្អែម កាហ្វេអ៊ីនបន្ថែម មិនបន្ថយឱកាស នៃការលិង្គងាប់នោះទេ។
ទោះបីជាយើង បានឃើញពីការថយចុះ ចំពោះអត្រានៃបញ្ហា លិង្គមិនឡើងរឹង ចំពោះបុរសដែលធាត់ លើសទម្ងន់ និងលើសឈាមក៏ដោយ ប៉ុន្តែ វាមិនមែនជាការពិត ចំពោះបុរស ដែលមានជំងឺទឹកនោមផ្អែមនោះទេ។ វេជ្ជបណ្ឌិត ដេវីដ ឡូប៉េស (David Lopez) បាននិយាយថា ជំងឺទឹកនោមផ្អែម គឺជាកត្តាហានិភ័យ ធំបំផុតមួយ នៃជំងឺលិង្គមិនឡើងរឹង។
វេជ្ជបណ្ឌិត ណាតាន បា ឆាម៉ា (Natan Bar-Chama) បាននិយាយថា ការស្រាវជ្រាវក៏បានគាំទ្រថា ការផឹកកាហ្វេពី ៣ ទៅ ៥ ពែង ក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ និងជំងឺបេះដូង ដែលបញ្ហាទាំងពីរនេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាកត្តាហានិភ័យ នៃបញ្ហាលិង្គមិនឡើងរឹង។
នៅក្នុងការស្រាវជ្រាវ ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើបុរស ជាង ៣.៧០០ នាក់។ បុរសទាំងនោះ បានឆ្លើយសំណួរគាត់ អំពីការផឹកកាហ្វេ។
បរិមាណនៃកាហ្វេអ៊ីន ដែលបានលេចឡើង ដើម្បីបន្ថយហានិភ័យ នៃលិង្គមិនឡើងរឹងនោះ គឺស្មើទៅនឹង២ ទៅ៣ពែងនៃកាហ្វេក្នុងមួយថ្ងៃ។
ធៀបទៅនឹងបុរស នៅក្នុងការស្រាវជ្រាវនេះដែរ ដែលបានផឹកពីសូន្យ ទៅ ៧ មីលីក្រាម នៃកាហ្វេអ៊ីនក្នុងមួយថ្ងៃ បុរសដែលបានផឹកពី ៨៥ ទៅ ១៧០ មីលីក្រាមនៃកាហ្វេអ៊ីន គឺមាន ៤២ ភាគរយ ហាក់ដូចជាមិនសូវជាមានបញ្ហាលិង្គមិនឡើងរឹង ហើយអ្នកដែលបានផឹកពី ១៧១ ទៅ ៣០៣ មីលីក្រាម ហាក់ដូចជាមាន ៣៩ ភាគរយ ដែលមិនសូវជាមាន បញ្ហាលិង្គមិនឡើងរឹងឡើយ។
ប្រភពនៃកាហ្វេ នៅក្នុងការស្រាវជ្រាវ រួមមានភេសជ្ជៈនានាដូចជា កាហ្វេ តែ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង។
អ្នកស្រាវជ្រាវជឿថា កាហ្វេអ៊ីន អាចជួយដល់បញ្ហាលិង្គមិនឡើងរឹង ដោយសារតែវាធ្វើសរសៃឈាមអាកទែ និងសាច់ដុំធូរនៅនឹងលិង្គ ដែលជំរុញដល់លំហូរឈាម និងសមត្ថភាពក្នុងការឱ្យលិង្គឡើងធំ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត PLOS One។
ដោយយោងតាមការស្រាវជ្រាវ លិង្គមិនឡើងរឹង បានប៉ះពាល់លើជនជាតិអាមេរិក ជាង ១៨ លាននាក់ ដែលមានអាយុលើសពី ២០ ឆ្នាំ៕

សុខភាពស្ដ្រី
11:35 PM
No comments
ឈឺចាប់ពេលមករដូវ គួរផ្លាស់ប្តូររបបអាហារ បែបណាទើបល្អ?
.jpg)
ប្រើថ្នាំបំប៉ន
ការស្រាវជ្រាវ បានឱ្យដឹងថា ការប្រើថ្នាំវីតាមីន និងជីវជាតិបន្ថែម អាចជួយបន្ថយអាការៈឈឺចាប់ ក្នុងពេលមករដូវបាន នៅពេលប្រើបានរាល់ថ្ងៃ។ ចំពោះយន្តការរបស់វាវិញ គឺមិនទាន់មានការយល់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ថ្នាំបំប៉នបែបនេះ ភាគច្រើន គឺបន្ថយការឈឺចាប់បែបរមួលតែម្តង។ ចូរប្រើថ្នាំវីតាមីន E ៥០០ IU វីតាមីន B1 ១០០ មីលីក្រាម វីតាមីន B6 ២០០ មីលីក្រាម និងវីតាមីន D3 រាល់ថ្ងៃ។

ផ្លាស់ប្តូររបបអាហារ
ការសិក្សាមួយបានឱ្យដឹងថា របបអាហារមានជាតិខ្លាញ់ទាប និងសម្បូរបន្លែនោះ គឺអាចជួយបន្ថយការឈឺចាប់ ក្នុងពេលមករដូវបាន។ អ្នកគួរតែញ៉ាំបន្លែពណ៌បៃតងណា ដែលសម្បូរវីតាមីន A, C, E, B, K និង ហ្វូលិកអាស៊ីត។ វីតាមីន និងជាតិរ៉ែទាំងនេះ មិនខុសគ្នានឹងថ្នាំបំប៉នឡើយ គឺអាចសម្រួលដល់ការឈឺចាប់ ក្នុងពេលមករដូវបាន។ អាហារទាំងនេះ ក៏អាចជួយបង្ការជំងឺស្លេកស្លាំង ដោយសារការធ្លាក់ឈាមរដូវដែរ តាមរយៈការផ្តល់នូវជីវជាតិសំខាន់ៗ ដើម្បីបង្កើតគ្រាប់ឈាមក្រហមថ្មី។
• អ្នកគួរតែបង្កើនការទទួលទានជាតិដែកដែរ ក្នុងពេលមករដូវ ដោយការញ៉ាំសាច់ក្រហមគ្មានខ្លាញ់ ឬថ្នាំបំប៉នដើម្បីបង្ការភាពស្លេកស្លាំង។
• បន្លែពណ៌បៃតង និងផ្លែឈើប្រភេទបឺរី ក៏ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលដើរតួនាទីប្រឆាំងនឹងការរលាក និងហើមពោះ។
• ការសិក្សាមួយបានឱ្យដឹងថា ស្ត្រីដែលញ៉ាំអាហារធ្វើពីទឹកដោះគោ បីទៅបួនដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ក៏អាចបន្ថយអាការៈឈឺចាប់ ក្នុងពេលមករដូវបានដែរ។ ប៉ុន្តែ អ្នកមិនគួរញ៉ាំអាហារប្រភេទនេះច្រើនពេកទេ បើសិនជាអ្នក ជាមនុស្សងាយនឹងហើមពោះនោះ។

ញ៉ាំតែ
តែ ជាច្រើនប្រភេទខុសៗគ្នា ប្រហែលជាអាចជួយសម្រួល ដល់ការឈឺចាប់ ក្នុងពេលមករដូវបាន។ ចូរប្រាកដថា នៅពេលជ្រើសរើសតែមកទទួលទាននោះ អ្នកគួរតែយកតែណា ដែលគ្មានជាតិកាហ្វេអ៊ីន ព្រោះតែដែលសម្បូរជាតិកាហ្វេអ៊ីន នឹងធ្វើឱ្យឈឺចាប់កាន់តែខ្លាំង។ តែខ្ញី ប្រហែលជាមានសមត្ថភាព ប្រឆាំងនឹងការរលាកដែរ។

ចៀសវាងគ្រឿងស្រវឹង និងបារី
គ្រឿងស្រវឹង អាចបណ្តាលឱ្យច្រាលជាតិទឹក និងហើមពោះ។ ចំណែកសារធាតុ Nicotine ក្នុងបារីវិញ អាចបណ្តាលឱ្យមានសម្ពាធកាន់តែខ្លាំង និងបង្រួមសរសៃឈាម ដូច្នេះ វានឹងបន្ថយលំហូរឈាមទៅក្នុងស្បូន ហើយឈឺចាប់កាន់តែខ្លាំង៕
គ្រឿងស្រវឹង អាចបណ្តាលឱ្យច្រាលជាតិទឹក និងហើមពោះ។ ចំណែកសារធាតុ Nicotine ក្នុងបារីវិញ អាចបណ្តាលឱ្យមានសម្ពាធកាន់តែខ្លាំង និងបង្រួមសរសៃឈាម ដូច្នេះ វានឹងបន្ថយលំហូរឈាមទៅក្នុងស្បូន ហើយឈឺចាប់កាន់តែខ្លាំង៕

វិធីដ៏ល្អបំផុត ក្នុងការព្យាបាលមុន នៅពេលមានផ្ទៃពោះ?

ស្ត្រីជាច្រើន មានបញ្ហាមុន ក្នុងអំឡុងពេលមានផ្ទៃពោះ។
ដើម្បីព្យាបាលរោគមុន នៅពេលមានផ្ទៃពោះ អ្នកត្រូវ ៖
• លាងសម្អាតតំបន់ ដែលឆាប់កើតមុន ដោយប្រុងប្រយ័ត្ន ដោយប្រើទឹកលាងសម្អាតកម្រិតស្រាលជាមួយទឹកក្តៅអ៊ុនៗ នៅពេលព្រឹក និងនៅពេលយប់។ អ្នកក៏អាចលាងសម្អាតស្បែករបស់អ្នក បន្ទាប់ពីការធ្វើលំហាត់ប្រាណ។
• ប្រសិនបើស្បែកមុខអ្នក មានខ្លាញ់នៅគល់រោម អ្នកត្រូវលាងសាប៊ូ ជារៀងរាល់ថ្ងៃ។
• ជៀសវាងការអេះ ញិច ឬច្របាច់មុន ដែលវាអាចបង្កឱ្យមានស្លាកស្នាម។
• ប្រសិនបើស្បែកមុខអ្នក មានខ្លាញ់នៅគល់រោម អ្នកត្រូវលាងសាប៊ូ ជារៀងរាល់ថ្ងៃ។
• ជៀសវាងការអេះ ញិច ឬច្របាច់មុន ដែលវាអាចបង្កឱ្យមានស្លាកស្នាម។
ប្រសិនបើអ្នកប្រើគ្រឿងសម្អាង អ្នកត្រូវប្រើផលិតផល ដែលគ្មានជាតិប្រេង៕
ការបំបៅដោះកូន ក៏ផ្តល់អត្ថប្រយោជន៍ ដល់ម្តាយផងដែរ

ការបំបៅដោះកូន ធានាថា កូននឹងទទួលបាន សារជាតិចិញ្ចឹមគ្រប់គ្រាន់។ វាក៏អាចផ្តល់ផលល្អ ដល់សុខភាព អ្នកដែលជាម្តាយផងដែរ។
ក្រុមគ្រូពេទ្យ បាននិយាយពីអត្ថប្រយោជន៍ ចំពោះម្តាយ ដែលរួមមាន ៖
- ជំរុញឱ្យស្រកទម្ងន់ និងជួយដល់ស្បូន ឱ្យត្រឡប់មកទំហំដើមវិញ
- បន្ថយស្ត្រេស
- បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែម ប្រភេទទី ២
- បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញអូវែ និងជំងឺមហារីកសុដន់
- បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្ត ក្រោយពីមានផ្ទៃពោះ
- បន្ថយហានិភ័យ ក្នុងការវិវត្តទៅជាជំងឺពុកឆ្អឹង និងកង្វះជាតិដែក៕

តានតឹងខ្លាំង ពេលមានផ្ទៃពោះ គួរធ្វើយ៉ាងណា?

ភាពតានតឹង ចំពោះការងារ អាចធ្វើឱ្យចុះខ្សោយ ថាមពលរបស់រាងកាយ ដែលត្រូវការចាំបាច់ ដើម្បីថែទាំខ្លួនអ្នក និងទារកនៅក្នុងផ្ទៃ។
ដើម្បីកាត់បន្ថយភាពតានតឹង នៅកន្លែងការងារ អ្នកត្រូវ ៖
• ការត្រួតពិនិត្យ ៖ បង្កើតបញ្ជីការងារប្រចាំថ្ងៃ និងភារកិច្ចអាទិភាព។
• ការនិយាយចេញក្រៅ ៖ អ្នកអាចចែករំលែកនូវរឿងរ៉ាវ ដែលអ្នកមិនសប្បាយចិត្ត ជាមួយរួមមិត្តការងារ មិត្តភក្តិ ឬមនុស្សដែលអ្នកស្រឡាញ់។
• ការសម្រាក ៖ អ្នកអាចអនុវត្តវិធីសាស្ត្រ នៃការសម្រាក ដូចជា ការដកដង្ហើមយឺតៗ ឬ គិតស្រមៃថា អ្នកកំពុងស្ថិតនៅក្នុង កន្លែងស្ងប់ស្ងាត់ ឬការហាត់យូហ្គា នៅមុនសម្រាលកូន៕

ពេលមានផ្ទៃពោះ អាចចាក់វ៉ាក់សាំង អ្វីបានខ្លះទៅ?
625

ជាទូទៅ វ៉ាក់សាំង មានផ្ទុកនូវមេរោគអសកម្ម គឺអាចផ្តល់ឱ្យ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ចំពោះវ៉ាក់សាំង ដែលផ្ទុកនូវមេរោគ ដែលនៅរស់ គឺមិនត្រូវផ្ដល់ឱ្យ ស្ត្រីមានផ្ទៃពោះនោះទេ។
វ៉ាក់សាំង អាចផ្តល់ឱ្យ ក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន ៖
• ការចាក់ថ្នាំបង្ការជំងឺផ្តាសាយ នៅក្នុងអំឡុងរដូវផ្តាសាយ ជាធម្មតា ចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមីនា។ ការចាក់ថ្នាំបង្ការជំងឺផ្តាសាយ ត្រូវបានធ្វើឡើង ពីមេរោគអសកម្ម
ដូច្នេះ វាមានសុវត្ថិភាព សម្រាប់ម្ដាយ និងទារកនៅក្នុងផ្ទៃ។ ប៉ុន្តែ ស្ត្រីគួរជៀសវាងការបាញ់ថ្នាំវ៉ាក់សាំងតាមច្រមុះ ដែលត្រូវបានបង្កើតពីមេរោគ ដែលមានជីវិត។
• ការចាក់ថ្នាំបង្ការ ជំងឺតាណូស ខាន់ស្លាក់ និងក្អកមាន់ (Tdap) ៖ ការផ្ដល់វ៉ាក់សាំងនេះ គឺដើម្បីការពារទារកទើបនឹងកើត ពីជំងឺតាណូស ខាន់ស្លាក់ និងក្អកមាន់។ ថ្នាំវ៉ាក់សាំងនេះ គួរតែត្រូវបានផ្តល់ឱ្យ នៅសប្តាហ៍ទី ២៧ និង ៣៦ នៃការមានផ្ទៃពោះ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់ ក្នុងការឆ្លងមេរោគមួយចំនួន
អ្នកផ្តល់សេវាថែទាំសុខភាព ក៏អាចចាក់ថ្នាំវ៉ាក់សាំងដទៃទៀត ដូចជា ជំងឺរលាកថ្លើមប្រភេទ A និងរលាកថ្លើមប្រភេទ B បានផងដែរ។

ចំពោះវ៉ាក់សាំង ដែលស្ត្រីជៀសវាង នៅក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន ៖
• ការចាក់ថ្នាំបង្ការជំងឺអុតស្វាយ
• មេរោគ HPV
• កញ្ច្រិល ស្រឡទែន និងស្អូច។
• ការចាក់ថ្នាំបង្ការជំងឺអុតស្វាយ
• មេរោគ HPV
• កញ្ច្រិល ស្រឡទែន និងស្អូច។
ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ អ្នកត្រូវពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព អំពីវ៉ាក់សាំងណាមួយ ដែលអ្នកអាចនឹងត្រូវការជាមុន។ ចំពោះវ៉ាក់សាំងដែលផ្ទុកនូវមេរោគរស់ គួរទទួលយ៉ាងហោចណាស់ មួយខែមុនពេលមានផ្ទៃពោះ៕